Orkide Villa បើកលក់វីឡាភ្លោះសាគូរ៉ា ជាមួយតម្លៃពិសេសមិនធ្លាប់មាន
- 2017-12-14 02:45:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Orkide Villa បើកលក់វីឡាភ្លោះសាគូរ៉ា ជាមួយតម្លៃពិសេសមិនធ្លាប់មាន
ចន្លោះមិនឃើញ
បន្ទាប់ពីមានអតិថិជនជាច្រើនបានគាំទ្រគម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី (Orkide Villa The Botanic City) ខណ្ឌជ្រោយចង្វា ពិសេសប្រភេទផ្ទះវីឡាសាគូរ៉ានោះ ក្រុមហ៊ុនក៏បានរៀបចំគម្រោងឲ្យមានប្រភេទផ្ទះវីឡាភ្លោះថ្មី ជាមួយតម្លៃសមរម្យពុំធ្លាប់មានពីមុនមក ហើយជាចំនួនមានកំណត់។
Orkide Villa The Botanic City តែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនព្រោះគម្រោងមួយនេះ បានធ្វើឡើងលើដីជាង ១៦០ហិកតា ដោយក្នុងនោះមានសាលារៀនខ្នាតអន្តរជាតិ ផ្សារទំនើបធំៗ អមដោយសួនធម្មជាតិ Botanic ជាមួយវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះប្រកបអាជីវកម្ម និងដីឡូត៍ផងដែរ។
នៅជុំវិញគម្រោងនេះ ព័ទ្ធទៅដោយទីក្រុងរណបធំៗដូចជា គម្រោងទីក្រុងរណបជ្រោយចង្វា និងគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ហើយក៏ស្ថិតនៅអមសងខាងទន្លេមេគង្គ និងទន្លេសាប ដែលអំណោយផលល្អសម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។
ព័ត៌មានបន្ថែម ក៏ដូចជាទទួលយកការបញ្ចុះតម្លៃពិសេស សាកសួរនៅការិយាល័យលក់ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា (៧គីឡូម៉ែត្រពីស្ពាន) ឬទាក់ទងតាមទូរសព្ទលេខ៖ ០៨៥ ៩៩៩ ៨០៩/ ០៩៨ ៧៣៣ ៣៣៣ និងផេកហ្វេសប៊ុក Orkide Villa ៕