Acer Predator 21 X ជាប់​ឈ្មោះ​ជាកំពូល Laptop ថ្លៃ​បំផុត​លើ​ពិភពលោក

  • 2017-12-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា Apple, OnePlus និង Google បាន​ប្រកាស​ចេញ​ផលិតផល​របស់​ខ្លួន​ជាច្រើននៅ​ឥណ្ឌា តែ Acer ដែល​ជា​ក្រុមហ៊ុន​ផលិតកុំព្យូទ័រ​​ដ៏​ល្បី​​ក៏​មិន​ព្រងើយដែរ បាន​ប្រកាស​ចេញAcer Predator 21 X យ៉ាង​ភ្ញាក់​ផ្អើល។

Acer Predator 21 X ត្រូវ​បាន​គេហទំព័រ​ល្បីៗ​ខាង​វាយ​តម្លៃ​គុណភាព​កុំព្យូទ័រ​បាន​ចាត់​ថ្នាក់​ថា​ជា ប្រភេទ Gaming Laptop ដែល​មាន​កម្លាំង​ខ្លាំង​និង​ថ្លៃ​បំផុត​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។

លក្ខណៈ​សម្បត្តិ Acer Predator 21 X មាន​ទំងន់ ៩ គ.ក មាន​ទំហំ​សរុប ២២.៤ អ៊ីញ។ ជា Laptop ដំបូង​ក្នុង​លោក​ដែល​មាន​បំពាក់​អេក្រង់​កោង ២១ អ៊ីញ​ជាមួយ​កម្រិត​បង្ហាញ​រូបភាព​ដល់ (2560x1080p) ១២០Hz refresh rate(21:9 aspect ratio) មាន​ភ្លើង LED ក្រោយ។

​ប្រើ​ក្រាហ្វិក​កាត​ភ្លោះ Nvidia Geforce GTX 1080 ជាមួយ​នឹង​វីដេអូ RAM (VRAM 16GB)GDDR5។ រត់​ដោយ CPU Intel Core i7 ជំនាន់​ទី ៧ ជាមួយ​នឹង 64GB DDR4 ។

មាន​បច្ចេកវិទ្យា​បញ្ចុះ​កម្ដៅ Cooling System ដោយ​ដាក់​កង្ហារ ៥ សម្រាប់​ជំនួយ​ពេល​ឡើង​កំដៅ​ខ្លាំង​ដោយ​មិន​ចាំ​បាច់​ប្រើ Cooling BTW។ ភ្ជាប់​ជាមួយ HDD 1TB នឹង SSD 1TB ដូច​គ្នា។ មាន​ថាមពល​ថ្ម ៦ ០០០ មីលីអំពែម៉ោង។ មាន Power supplies ពីរ​។

មាន Speaker ៤ គ្រាប់​ជាមួយ​នឹង​រន្ធ​បំពង​សម្លេង ២ ប្រឡោះ​លើ​ក្រោម​ដែល​អាច​បញ្ចេញ​សំឡេង​លាន់​ខ្លាំង​មិន​ធម្មតា​នោះ​ទេ។ មាន​រន្ធ​ដោត USB-C មួយ​ប្រឡោះ USB 3.0 ពីរ​ប្រឡោះ HDMI មួយ​ប្រឡោះ រន្ធ​ដោត​សម្រាប់ Display ពីរ​ប្រឡោះ និង​រន្ធ​ដោត SD កាត​មួយ​ប្រឡោះ។ តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក​ខ្ទង់ ៩ ០០០ ដុល្លារ។

ចង់​ដឹង​លម្អិត​ ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ Indiatimes | BeeBom   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី