សរុបព័ត៌មានសិល្បៈកក្រើកប្រចាំឆ្នាំ ២០១៧
- 2017-12-25 03:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបព័ត៌មានសិល្បៈកក្រើកប្រចាំឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ក្នុងឆ្នាំ២០១៧នេះ វិស័យសិល្បៈខ្មែរបានពើបប្រទះរឿងជាច្រើន ក្នុងនោះមានរឿងល្អ និងរឿងអពមង្គល។ ដើម្បីជាការរម្លឹក Sabay បានចងក្រងនូវរឿងរ៉ាវសំខាន់ៗដែលកើតឡើងក្នុងរង្វង់ សិល្បៈទាំង១០ មកជម្រាបជូនប្រិយមិត្ត។
Iអតីត Freshie Boy ថៃ នរៈពិទូ ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកគ្រឿងញៀន ប្រឈមជាប់ពន្ធនាគារ ពី១-៥ ឆ្នាំ តារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ប្រចាំឆ្នាំ២០០៦ ថៃ នរៈពិទូ ព្រមទាំងភរិយា និងគូកន៤នាក់ទៀត ត្រូវបានប៉ូលិសខេត្តបាត់ដំបងធ្វើការឃាត់ខ្លួនពាក់ព័ន្ធ នឹងករណីជួញដូរថ្នាំញៀន កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧កន្លងទៅ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅខារ៉ាអូខេមួយកន្លែង យីហោ ដឺសោន ហ្វាមីលី (The Sound Family KTV) បន្ទប់លេខ២ ដោយរកឃើញថា ពួកគេ បានប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កាលណោះ សមត្ថកិច្ចបាន បានដកហូតថ្នាំញៀនប្រភេទកេតាមីន (KETAMINEខេ) ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម ឧបករណ៍(ពុម្ព) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២ ថ្នាំអំពូល ដឺយ៉ាហ្សឺប៉ាម (Diazepam) ចំនួន២អំពូល ថ្នាំគ្រាប់ ហ្សឺប៉ាម (ZEPAM) ចំនួន១៦បន្ទះនិ ងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ គិតមកដល់ពេលនេះ លោក ថៃ នរៈពិទូ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនៅឡើយ។ http://news.sabay.com.kh/article/899374#utm_campaign=onpage
IIIយូរី រងការចោទថាក្បត់ស្នេហ៍ចាស់ ទៅយកបុរសម្នាក់ក្នុងទ្រនំតែមួយ
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីយប់ថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៧ ដោយគណនី ហ្វេសប៊ុក Red អ្នកដឹកនាំ MV របស់ផលិតកម្ម Town បានបង្ហោះសារថា តារាចម្រៀង យូរី ដែលជាសង្សារខ្លួនបានផិតក្បត់ទៅយកអ្នកថ្មីដែលនៅក្នុងផលិតកម្មសាន់ដេ។
ក្នុងសារដដែល លោកសរសេរទម្លាយថា ខ្លួន និង យូរី បានរស់នៅរួមសុខ រួមទុកជាមួយគ្នា៤ឆ្នាំ ដូចប្តីប្រពន្ធអ៊ីចឹង ហេតុអ្វីបានជានាងដាច់ចិត្តក្បត់យ៉ាងដូច្នេះ។ ក្រោយពីនោះ លោកបានអត្តសញ្ញាណថា អ្នកចដែល យូរី លួចមានស្នេហ៍ជាមួយគឺតារាចម្រៀងរួមទ្រនំ Bmo ម្ចាស់បទ "ចាក់ទឹកដូង"។
ក្រោយមក Bmo ក៏បានចេញមុខបកស្រាយលើបញ្ហានេះដែរថា លោក និង យូរី ពិតជាមានទំនាក់ទំនងស្នេហាពិតមែន ហើយស្នេហានេះ មិនមែនជាស្នេហាត្រីកោណឡើយ ពោលគឺអ្នកទាំង២បានសាងស្នេហ៍ក្រោយ យូរី បានបែកបាក់ជាមួយ Red ជាយូរហើយ។
http://news.sabay.com.kh/article/936757#utm_campaign=onpage
III ក្រសួងវប្បធម៌ បញ្ឈប់សកម្មភាពសិល្បៈលើទូរទស្សន៍របស់ ដេនី ក្វាន់ ១ឆ្នាំ ដោយមូលហេតុសិចស៊ី
ភាពសិចស៊ីរបស់កញ្ញា ដេនី ក្វាន បានកើតជាក្ដីក្ដាំងដ៏ក្ដៅគគុក១ប្រចាំឆ្នាំ២០១៧ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចបញ្ឈប់ រាល់សកម្មភាពសិល្បៈទាំងស្រុងរបស់នាងរយៈពេលពេញឆ្នាំ។ សេចក្ដីសម្រេចនេះ បានធ្វើឡើងក្នុងការប្រជុំកិច្ចប្រជុំ ដែលប្រព្រឹត្តឡើងកាលថ្ងៃទី ២៥ មេសា។
ករណីនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសូម្បីតែសារព័ត៌មានធំៗនៅក្រៅប្រទេសដូចជា កាសែតអង់គ្លេស Daily Mail និងវិបសាយ RT របស់រុស្ស៊ីក៏បានចុះផ្សាយពីរឿងនេះដែរ។
http://news.sabay.com.kh/article/928792#utm_campaign=onpage
II គួរឲ្យស្ដាយបុគ្គលល្បីល្បាញ ៣រូប ក្នុងសិល្បៈបាត់បង់ជីវិតនៅឆ្នាំ២០១៧
គិតចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ សង្គមសិល្បៈសម័យកម្ពុជាបានបាត់បង់បុគ្គលដែលមានស្នាដៃល្បីល្បាញចំនួន៣រូបជាបន្តបន្ទាប់ ដែលរឿងរ៉ាវបានធ្វើឲ្យសិល្បករ និងអ្នកគាំទ្រសិល្បៈជាច្រើនកើតក្ដីសោកសង្រេងជាពន់ពេក។ ១/ ពិធីករចាស់វស្សាសម្បូរទៅដោយវោហារសព្ទលោក អ៊ិត សេដ្ឋា បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ នៅមន្ទីរពេទ្យរុស្ស៊ីដោយជំងឺក្រិនថ្លើមយូរបណ្ដាលទៅជាជំងឺមហារីក រួមទាំងជំងឺទឹកនោមផ្អែម។ ការបាត់បង់ជីវិត លោក អ៊ិត សេដ្ឋា ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈសោកស្ដាយយ៉ាងខ្លាំងព្រោះបាត់បង់ធនធានដ៏កម្រមួយនេះ។
២/ លោក អ៊ា វឌ្ឍនា ជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន និងជាស្ថាបនិកក្រុម EV Band បានទទួលមរណភាពកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ កន្លងទៅនេះនៅឯមន្ទីរពេទ្យមួយនៃប្រទេសបារាំង ដោយជំងឺបែកទឹកប្រមាត់។ ការស្លាប់របស់លោក ធ្វើឲ្យអ្នកសិល្បៈ និងមហាជនដែលស្គាល់រូបលោកក្រៀមក្រំខ្លាំងបំផុតផងដែរ។
៣ / អ្នកផលិតកម្មវិធីកីឡាដ៏ល្បីល្បាញ និងជាអ្នកនិពន្ធម្នាក់ លោក ម៉ា សេរី បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ដោយជំងឺមហារីកថ្លើម នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ធ្វើឲ្យអ្នកស្នេហាវិស័យកីឡា និងមហាជនជាច្រើនក្ដុកក្ដួលផងដែរពីការបាត់បង់ជីវិតរបស់លោក ម៉ា សេរី៕
I.1 មរណភាពសាន ស្រីឡៃ ចាប់ផ្ដើម
ក្រៅពីនោះ មរណភាពរបស់តារាចម្រៀងវ័យក្មេង អ្នកនាង សាន ស្រីឡៃ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ បានបង្កភាពតក់ស្លុតយ៉ាងខ្លាំងដល់មហាជន។ នាងត្រូវបានអតីតស្វាមីបាញ់សម្លាប់ កាលពីល្ងាចច័ន្ទ ទី១៦ តុលា ឆ្នាំ២០១៧ នៅគ្លីនិកកែសម្ផស្សមួយ ស្ថិតបណ្ដោយផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
ហេតុការណ៍បាញ់សម្លាប់កណ្ដាលទីក្រុងបាននេះបង្កការភ្ញាក់ផ្អើលយ៉ាងសម្បើម ដោយខ្មាន់កាំភ្លើងជាស្វាមីបានបាញ់ជាច្រើនគ្រាប់ចំទ្រូងសងខាង និងក្បាលរបស់ ស្រីឡៃ បន្ទាប់មកក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។
មូលហេតុដែលនាំឲ្យមានឃាតកម្មនេះ ត្រូវបានអ្នកស្រី ឡុង ចាន់ធី ត្រូវជាម្ដាយ ស្រីឡៃ បញ្ជាក់ថា កើតឡើងមកពីក្ដីមិនសុខចិត្ត ដែលបុរសជាអតីតស្វាមីបានមកចរចាសុំត្រូវរ៉ូវជាមួយ អ្នកនាង សាន ស្រឡៃ វិញតែនាងបានបដិសេធ ក្រោមហេតុផងបុរសរូបនោះធ្លាប់មានប្រពន្ធ និងកូនរួចហើយ ម៉្យាងនាងមិនចង់បន្តជាប់ឈ្មោះដណ្ដើមប្ដីគេតទៅទៀត។
III កូនប្រុស ហុងដា សម្លាប់ម្តាយចុងយ
ករណីឃាតកម្មលើម្ដាយចុងរបស់កូនប្រុសតារាកំប្លែង នាយ ហុងដា បានបង្កជាភាពតក់ពាសពេញផ្ទៃប្រទេសកម្ពុជា ដោយហេតុការណ៍នេះបានកើតឡើងនៅខុនដូរបស់នាយ ហុងដា កាលពីល្ងាចថ្ងៃទី ១១ ឧសភា ឆ្នាំ២០១៧។
ក្នុងនោះ ឃាតក ខា សុខេន ដែលជាកូនបង្កើតរបស់តារាកំប្លែងខាងលើ និងនាងឃ្មឹបបានសារភាពថាខ្លួន ពិតជាបានសម្លាប់ម្ដាយចុងឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន អាយុ១៨ឆ្នាំ និងទើបនឹងឆ្លងទន្លេបាន៦ខែ ដោយរឹតករ នឹងខ្សែឆ្នាំងអ៊ុត ឲ្យស្លាប់ជាមុន ហើយរុំជាមួយភួយក្រឡាការ៉ូ ពណ៌ផ្កាឈូក អូសទៅដាក់ក្នុងបន្ទប់ទឹក។ មូលហេតុដែលជនល្មើសធ្វើដូចនេះត្រូវបានទម្លាយតាមលោកអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា ជាករណីប្លន់ ដោយសារឃាតកញៀនថ្នាំ និងឈ្លក់វង្វេង នឹងស្រីហើយគ្មានលុយ ក៏សម្រេចចិត្តរឹតកសម្លាប់យកគ្រឿងអលង្កា និងលុយដើម្បីបំពេញតម្រេករបស់ខ្លួន។
ជុំវិញក្ដីក្ដាំងខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះហើយ។
http://news.sabay.com.kh/article/tag/%E1%9E%93%E1%9E%B6%E1%9E%84-%E1%9E%83%E1%9F%92%E1%9E%98%E1%9E%B9%E1%9E%94
IIIនី មុន្នីនាថ ត្រូវគូដណ្ដឹង ដាក់ពាក្យប្ដឹងពីបទឆបោក
លោក អ៊ឹង សូឡាង អតីតគូដណ្តឹង នី មុន្នីនាថ បានសម្រេចដាក់ពាក្យប្ដឹង នី មុន្នីនាថ ទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត។
យោងតាមពាក្យប្ដឹងដែលភាគីខាងដើមចោទដាក់ទៅសាលាដំបូងរាជធានីភ្នំពេញ បានសុំឲ្យតុលាការចេញសាលក្រមរួមមាន៖ ឲ្យ នី មុន្នីនាថ ដែលជាចុងចម្លើយសងប្រាក់ ៧០ ០០០ ដុល្លារអាមេរិក (ប្រាំពីរម៉ឺន) ព្រមទាំងសងជំងឺចិត្ត ៥០ ០០០ ដុល្លារអាមេរិក (ប្រាំម៉ឺន) បន្ថែមទៀត។ មូលហេតុអង្គហេតុបញ្ជាក់ពីការទាមទារ៖ ដើមចោទឈ្មោះ អ៊ឹង សូឡាង និងចុងចម្លើយឈ្មោះ នី មុន្នីនាថ បានស្គាល់ និងបានស្រលាញ់គ្នាក្នុងឆ្នាំ ២០១៤ ដោយព្រមព្រៀងយ៉ាងច្បាស់ថា នឹងយកគ្នាជាប្ដីប្រពន្ធ ទៅថ្ងៃអនាគត ទើបដើមចោទរៀបចំពិធីភ្ជាប់ពាក្យ ដោយមានឪពុកម្ដាយទាំងសងខាងបានដឹងឮ។
ជុំវិញបញ្ហានេះ ភាគី នី មុន្នីនាថ មិនបានចេញមុខបកស្រាយដោយផ្ទាល់ឡើយ តែលោក រ៉ូ ប៊ីនណៃ មេធាវីការពារក្ដីឱ្យកញ្ញា លើបណ្ដឹងឆបោកនេះ រំពឹងកូនក្ដីរបស់លោក នឹងឈ្នះក្ដី ហើយទទួលបានយុត្តិធម៌ជាក់ជាមិនខាន។ លោកមេធាវីអះអាងដូច្នេះ ដោយសារលោកមានភស្តុតាងគ្រប់គ្រាន់ អាចបញ្ជាក់បានថាកូនក្ដីខ្លួន មិនបានឆបោកដូចការចោទប្រកាន់ ពីសំណាក់អតីតគូដណ្ដឹងលោក អ៊ឹង សូឡាង នោះទេ។ មេធាវីរូបនេះអះអាងថា កូនក្ដីរបស់លោកមានតែរងភាពអាម៉ាស់ និងក្លាយជាមេម៉ាយឥតខាន់ស្លាទៅវិញ ចំពោះបណ្ដឹងនេះ ព្រោះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាកេរ្តិ៍ឈ្មោះនៅក្នុងសង្គម។
IIII កម្ពុជាធ្វើជាម្ចាស់ផ្ទះ Miss Global 2017 នៅឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះ ហើយក៏ជាលើកដំបូងរបស់កម្ពុជាផងដែរក្នុងការរៀបចំកម្មវិធីប្រកួតសម្រស់លក្ខណៈអន្តរជាតិមួយនេះ ដែលមានបេក្ខនារីមកពី៦០ប្រទេសចូលរួម ។កញ្ញា យស ប៉ូលីណា (Paulina Yos) តំណាងកម្ពុជា ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតកម្មវិធីបវរកញ្ញាពិភពលោកនេះ។ កញ្ញា មានវ័យ២៥ឆ្នាំ នាងមានឈាមជ័រខ្មែរ-អាមេរិក ដោយសព្វថ្ងៃរស់នៅក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ ក្នុងកម្មវិធីបិទបញ្ចប់នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ កម្មវិធី រកឃើញម្ចាស់មកុដ Miss Global ឆ្នាំ២០១៧ បានលើបវរកញ្ញា Barbara Vitorelli មកពីប្រទេសប្រេស៊ីល។ ខណៈតំណែងបវរកញ្ញារងទី១បានទៅលើកញ្ញា Tenielle Adderly មកពី បាហាម៉ា បវរកញ្ញារងទី២ Selina Kriechbaum មកពីអាល្លឺម៉ង់ បវរកញ្ញារងទី៣ Ayan Said មកពីប្រទេស សុម៉ាលីឡែន និងបវរកញ្ញារងទី៤ Lily Wu មកពីប្រទេសចិន។
ព្រឹត្តិការណ៍ Miss Global 2017 បានបញ្ចប់ទៅដោយមានរឿងរ៉ាវផ្ទៃក្នុង១ចំនួន ដោយក្រោយប្រកាសលទ្ធផល១ថ្ងៃ ស្រាប់តែមានការប្រកាសឈប់ទទួលស្គាល់ អតីត CEO គឺលោក Ratanak Roth Oeurn ក្រោមមូលហេតុ លោកបានអនុវត្តន៍នូវកំហុសឆ្គងខ្លះក្នុងនាមជាអ្នកសម្របសម្រួល ពិសេសទៅលើតុល្យភាពហិរញ្ញវត្ថុ
សម្រាប់កម្មវិធីលំដាប់ថ្នាក់ពិភពលោកដែលផ្ដួចផ្ដើមដោយកូនខ្មែរ និងប្រព្រឹត្តិឡើងនៅព្រះរាជាណាចក្រកម្ពុជានេះ ក៏ទទួលបានការរិះគន់យ៉ាងសម្បើមដែរទៅលើបេក្ខភាពតំណាងជាតិដែលជាកូនខ្មែរម្នាក់ មិនសូវមានចំណេះដឹងទូទៅពីកម្ពុជា ថែមទាំងមិនអាចប្រើប្រាស់ភាសាខ្មែរបានល្អទៀត៕
សុគន្ធ និសា ចូលរោងការ៖
តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស សុគន្ធ និសា បានក្រាបសំពះផ្ទឹមការជាមួយ លោក ចៅ សម្បត្តិ ដែលគេស្គាល់ថា ឈ្មោះសាំបា អាណិកជនខ្មែរអាមេរិក នៅថ្ងៃទី ១ ខែ ធ្នូ នៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល៕