ឃួន​ ឡាបូរ៉ាវី៖​ ប្រកួត​យប់​មិញ​លំបាក​បំផុត​ក្នុង​អាជីព​របស់​ខ្លួន​

  • 2017-12-31 06:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ជើង​ចាស់​របស់​ក្រុម​បឹងកេត​ ឃួន​ ឡាបូរ៉ាវី​ ថា​ ការ​ប្រកួត​ជា​មួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​វគ្គ​ផ្ដាច់​ព្រ័ត្រ​យប់​មិញ​នេះ​ជា​ ការ​ប្រកួត​មួយ​យ៉ាង​លំបាក​បំផុត​បើ​ប្រៀបធៀប​ការ​ប្រកួត​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។​

ឃួន​ ឡាបូរ៉ាវី​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ក្រុម​ទ័ព​យប់​មិញ​នេះ​ពិបាក​បំផុត​ និង​មាន​សំពាធ​ខ្លាំង​ថែម​ទៀត​ផង​ ជា​ពិសេស​នៅ​ពេល​ទាត់​បាល់​កាត់​សេចក្តី​ ១១ម៉ែត្រ។​ បើ​គិត​ពី​ប្រកួត​សំខាន់ៗ​សម្រាប់​ខ្សែប្រយុទ្ធ​ខាង​លើ​នេះ​មាន​រាប់​មិន​អស់​មិន​ថា​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ ឬ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​វា​មិន​សូវ​ពិបាក​ និង​មាន​សំពាធ​ខ្លាំង​ដូច​នេះ។​

​ខ្សែប្រយុទ្ធ​ដែល​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​យប់​មិន​នេះ​បន្ត​ថា​ រាល់​ដង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ភាគ​ច្រើន​ទាត់​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ ត្រឹម​៥គ្រាប់​គឺ​ដឹង​ចាញ់​ឈ្នះ​ហើយ​ ប៉ុន្តែ​យប់មិញ​ទាត់​រហូត​ដល់​ជាង​១០គ្រាប់​ទើប​រក​ឃើញ​អ្នក​ឈ្នះ​ ហើយ​ណា​មួយ​គ្រាប់​ដំបូង​របស់​ខ្លួន​ក៏​ទាត់​មិន​ចូល​ទៀត​ ដូច្នេះ​វា​រឹតតែ​មាន​សំពាធ​កាន់​តែ​ខ្លាំង។​ កីឡាករ​រូប​នេះ​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ក្រុម​ខ្លួន​បាន​លើក​ពាន​លីគ​កំពូល​ពីរ​ឆ្នាំ​ជាប់​គ្នា​ដូច​នេះ​ ហើយ​រដូវ​កាល​ថ្មី​ក្រុម​ទាំង​មូល​នឹង​មាន​ការ​កែប្រែ​និង​ធ្វើ​បាន​ល្អ​ជាង​នេះ។​

លីគ​កំពូល​របស់​កម្ពុជា​ឆ្នាំ​ ២០១៦-២០១៧​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​យប់​មិញ​ ដោយ​ក្រុម​បឹងកេត​ យក​ឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​ទាត់​បាល់​កាត់​សេចក្ដី​១១ម៉ែត្រ​ បន្ទាប់​ក្រុម​ទាំង​ពីរ​ប្រកួត​គ្នា​អស់​រយៈ​ពេល​១២០​នាទី​នៅ​តែ​ស្មើ​ ១-១​ ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី