ឃួន ឡាប៊ូរ៉ាវី បង្កើតកំណត់ត្រាឈ្នះស្បែកជើងមាស Hun Sen Cup ដល់៤ដង
- 2018-01-05 01:58:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃួន ឡាប៊ូរ៉ាវី បង្កើតកំណត់ត្រាឈ្នះស្បែកជើងមាស Hun Sen Cup ដល់៤ដង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធចាស់វស្សារបស់បឹងកេត ឃួន ឡាប៊ូរ៉ាវី បានបង្កើនកំណត់ត្រាឈ្នះស្បែកជើងមាសរហូត៤ដងក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងពានរង្វាន់ Hun Sen Cup បើគិតចាប់តាំងពីពាននេះបានបង្កើតឡើងឆ្នាំ២០០៧។
ឃួន ឡាប៊ូរ៉ាវី បានឈ្នះស្បែកជើងមាស២លើកជាប់គ្នានៅពេលលេងឲ្យក្លឹបព្រះខ័នរាជស្វាយរៀងឆ្នាំ២០១១រកបាន២២គ្រាប់ និង២០១២រកបាន២២គ្រាប់ទៀត ព្រមទាំងឈ្នះ២ដងទៀតនៅពេលលេងនៅក្លឹបបឹងកេតគឺឆ្នាំ២០១៤រកបាន១២គ្រាប់ និងឆ្នាំ២០១៧នេះរកបាន១៦គ្រាប់ដែលនឹងទទួលនាពេលខាងមុខក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ រូបគេបានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់មួយនេះ ដូច្នេះពិបាកនឹងរកកីឡាណាផ្សេងទៀតបំបែកកំណត់ត្រានេះណាស់។
ម្ចាស់ស្បែកជើងមាស Hun Sen Cup ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៧
២០០៧៖ ហុក សុជីវ័ន្ត លេងក្រុមភ្នំពេញក្រោន (មិនច្បាស់គ្រាប់)
២០០៨៖ សុខ ចាន់រិទ្ធិ លេងក្រុម Spart FC រកបាន១២គ្រាប់
២០០៩៖ គួច សុកុម្ភៈ លេងក្រុមខេមរ៉ាកីឡា រកបាន២១គ្រាប់
២០១០៖ គួច សុកុម្ភៈ និង ស្រី វាសនា លេងខេមរ៉ាកីឡា និងភ្នំពេញក្រោន រកបាន២០គ្រាប់ដូចគ្នា
២០១១៖ ឃួន ឡាប៊ូរ៉ាវី លេងក្រុមព្រះខ័នរាជស្វាយរៀង រកបាន២២គ្រាប់
២០១២៖ ឃួន ឡាប៊ូរ៉ាវី លេងក្រុមព្រះខ័នរាជស្វាយរៀង រកបាន២២គ្រាប់
២០១៣៖ ចាន់ វឌ្ឍនាកា លេងក្រុមបឹងកេត រកបាន១១គ្រាប់
២០១៤៖ ឃួន ឡាប៊ូរ៉ាវី លេងក្រុមបឹងកេង រកបាន១២គ្រាប់
២០១៥៖ ប្រាក់ មុន្នីឧត្តម លេងក្រុមព្រះខ័នរាជស្វាយរៀង រកបាន២៤គ្រាប់
២០១៦៖ ស៊ួង វីរៈ លេងក្រុមខេមបូឌាថាយហ្គឺរ រកបាន២៥គ្រាប់
២០១៧៖ ឃួន ឡាប៊ូរ៉ាវី លេងក្រុមបឹងកេតត រកបាន១៦គ្រាប់