នោះ! ស៊ូ យ៉ាទី ៖ ខ្ញុំ​ទទួល​យក​ការរិះគន់​ តែ​ត្រូវ​ស្គាល់​​ខ្ញុំ​ឲ្យ​ច្បាស់​មុន​និយាយ​អី

  • 2018-03-07 07:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត​បាន​យក​ឈ្នះ​ទៅ​លើ ​Home United ៣-២ កាល​ពី​យប់​មិញ​នេះ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល F នៃ​ព្រឹត្តិការណ៍ AFC Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប៉ុន្តែ​ក្នុង​ជ័យជម្នះ​នេះ​អ្នក​ចាំ​ទី​ ស៊ូ យ៉ា​ទី បាន​បង្កើត​កំហុស​មួយ ​​ហើយ​ពេល​នេះ​រូប​គេ​ក៏​បាន​​សម្ដែង​ការ​សុំទោស​ទៅ​កាន់​អ្នក​គាំទ្រ​វិញ​ដែរ។

ស៊ូ យ៉ាទី

​​នៅ​លើ​ Page Facebook របស់​ ស៊ូ យ៉ាទី​ ​បាន​សរសេរ​ថា «ខ្ញុំ​សូម​អរគុណ​រាល់​ការ​រិះគន់ ​​នឹង​ទទួល​យក​របស់​អ្នក​ទាំង​អស់​គ្នា​ នេះ​ជា​ការ​ធ្វេសប្រហែស​ និង​ការ​ភាន់ច្រឡំ​របស់​ខ្ញុំ...ព្រោះ​ខ្ញុំ​គិត​ថា​បាល់​នេះ​ខ្សែ​ការពារ​របស់​ខ្ញុំ​បាន​ប្រជែង​ជា​មួយ​ នឹង​ខ្សែ​ប្រយុទ្ធ​របស់​គេ​គឺ 50...50 បាន​ប៉ះ​មក​អោយ​ខ្ញុំ​ចឹង​ខ្ញុំ​គិត​ថា​ អាច​ចាប់​បាន...តែ​នេះ​ជា​កំហុស​របស់​ខ្ញុំ​ពិត​មែន......តែ​រឿង​អំនួត​​ ឬ ​លេង​សើច​ក្នុង​ទី​លាន​ស្គាល់​ខ្ញុំ​ឲ្យ​ច្បាស់​សិន​មុន នឹង​និយាយ​បែប​នេះ..កុំ​មើល​តែ​សំបក​ក្រៅ​ហើយ​វាយតម្លៃ​ឲ្យ​សោះ....សូម​អរគុណ....»។

​ក្នុង​ព្រឹត្តិការណ៍នេះ​បឹង​កេត​ទទួល​បាន ៣ ពិន្ទុ​ នឹង​ត្រូវ​ទៅ​ទឹក​ដី​របស់​ក្រុម​ Home United វិញ​នា​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​