ព្រះអើយ! ទម្រាំថតឈុតជិះសេះត្រូវ ឃុនមឿនធ្លាក់ពីលើសេះមួយទំហឹង
- ច័ន្ទ, 26 មីនា 2018 23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអើយ! ទម្រាំថតឈុតជិះសេះត្រូវ ឃុនមឿនធ្លាក់ពីលើសេះមួយទំហឹង
ចន្លោះមិនឃើញ
ទស្សនិកជនមួយចំនួនពិតជាជ្រាបហើយថា ទម្រាំតារាសម្ដែងថតត្រូវ១ប្លង់ៗ ម្នាក់ៗខិតខំ និងជួបឧបសគ្គច្រើនកម្រិតណា។
ជាក់ស្ដែងដូចតួឯកប្រុសរឿង "បុព្វេសន្និវាស" បានជួបនូវរឿងដ៏ភ្ញាក់ផ្អើលមួយនៅពេល ខ្លួនត្រូវថតឈុតជិះសេះ ដូចនេះដើម្បីឲ្យស៊ាំក្នុងឈុតនេះ លោកត្រូវសមជិះឲ្យថ្នឹកជាមុន។ ប៉ុន្តែពេលកំពុងសមនោះ Pope បានភ្លាត់ស្នៀត ដោយធ្លាក់ពីលើខ្នងសេះ ដួលជាច្រើនត្រឡប់ ហើយសេះក៏ដួលដែរ។
ទោះជាយ៉ាងណា ហេតុការណ៍នេះមិនបានធ្វើឲ្យ តួ "ឃុនមឿន” រងរបួសអ្វីឡើយ ហើយលោកនៅតែធ្វើបានល្អដូចធម្មជាតិពិតៗ៕