ហែមថុន វិទីនី ចូលខ្លួនរៀនវគ្គគ្រូហែលទឹក
- 2018-03-27 08:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែមថុន វិទីនី ចូលខ្លួនរៀនវគ្គគ្រូហែលទឹក
ចន្លោះមិនឃើញ
កីឡាការិនី ហែមថុន វិទីនី ថា វគ្គសិក្សាគ្រូហែលទឹកកម្រិតមធ្យម ជាវគ្គសំខាន់មួយផ្ដល់ចំណេះដឹងថ្មី ប្លែកសម្រាប់រូបខ្លួន ហើយសន្យា នឹងយកទៅបង្រៀនដល់កូនសិស្សបច្ចុប្បន្ន ក៏ដូចជាក្មេងជំនាន់ក្រោយ។
វិទីនី បានឲ្យដឹងថា ក្រោយពេលសិក្សាវគ្គហែលទឹកមធ្យមរយៈពេល៥ថ្ងៃកន្លងទៅនេះ ពិតជាទទួលបាននៅចំណេះដឹងថ្មីៗ ដែលពីមុនមិនធ្លាប់បានដឹងច្រើន ឬដឹងត្រឹមតាម Youtube ប៉ុណ្ណោះ ហើយក៏មិនសូវដូចគេបង្រៀននោះដែរ។ សម្រាប់ការចូលរួមវគ្គសិក្សានេះ ខ្លួនចាប់បានប្រហែល៨០%។
កីឡាការិនីជម្រើសជាតិខាងលើបន្តថា ចំណុចសំខាន់ដែលគ្រូឧបទេសមកពីអាមេរិកបានបង្រៀន រួមមាន ច្បាប់នៃកីឡាហែលទឹក ការកែប្រែថ្មី ប្រាប់ពីតិចនិកថ្មីរបស់កីឡាករលំដាប់អន្តរជាតិធ្វើបានកន្លងមក ប្រាប់ពីវិធីធ្វើផែនការ ហ្វឹកហាត់ មិនថាទីជិត ទីឆ្ងាយ និងរបបអាហារ។ ក្រៅពីរបៀបមើលថែរាងកាយ និងគ្រប់គ្រងលើកីឡាករ កីឡាការិនីឲ្យបានច្បាស់។
វគ្គសិក្សាខាងលើនេះ ពិតជាមានសារសំខាន់ខ្លះសម្រាប់ខ្លួន ដើម្បីពង្រឹងសមត្ថភាពបន្ថែមឲ្យមានសមត្ថភាពក្នុងការបង្ហាត់បង្រៀនដល់សិស្សជំនាន់ក្រោយ ហើយនឹងយកចំណេះដឹងដែលទទួលបានទាំងនេះទៅបង្រៀនកូនសិស្សផ្ទាល់ខ្លួនដែលកំពុងរៀនបច្ចុប្បន្ននេះថែមទៀត។
វគ្គសិក្សាគ្រូហែលទឹកវគ្គមធ្យមនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២៣ ខែមីនា ឆ្នាំ២០១៨ ដែលមានគ្រូឧបទេសមកពីសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីការសិក្សាទ្រឹស្ដីហើយសិក្ខាកាមក៏បានចុះអនុវត្តផ្ទាល់ផងដែរ ជាមួយសិស្សដែលស្ម័គ្រចិត្តមួយចំនួន៕
Sabay កំពុងជ្រើសរើសបុគ្គលផ្នែក Corporate Sales Executives ៥នាក់ ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW