Tevez របួស​១​ខែ​ក្រោយ​លួច​លេង​បាល់​ក្នុង​គុក​

  • 2018-03-29 03:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Carlos Tevez ​រង​របួស​សរសៃ​ពួរ​កំភួន​ជើង​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ពន្ធនាគារ​ដែល​តម្រូវ​ឲ្យ​រូប​គេ​អវត្តមាន​​ប្រហែល​១​ខែ។​

Tevez

ប្រភព​ព័ត៌មាន​ពី​ Argentine daily ឲ្យ​ដឹង​ថា​ខ្សែ​ប្រយុទ្ធ​ Boca Juniors បាន​ទៅ​សួរ​សុខទុក្ខ​បងប្រុស​នៅ​ក្នុង​គុក​ ហើយ​​លេង​បាល់​នៅ​ទី​នោះ​ក៏​រង​របួស​តែ​ម្ដង។​ បង​របស់​ Tevez ឈ្មោះ​ Juan Alberto Martinez ត្រូវ​ជាប់​ឃុំឃាំង​១៦​ឆ្នាំ​ពី​បទ​ចោរកម្ម។​

សាក្សី​អះអាង​ថា​តារា​មាឌ​មាំ​សញ្ជាតិ​អាហ្សង់ទីន​​​លេង​បាន​តែ​​២០​នាទី​ប៉ុណ្ណោះ​ក៏​ត្រូវ​អ្នក​ទោស​ឈូស​ជើង​ឲ្យ​របួស​ដួល​ទៅ​លើ​ទីលាន​។ អតីត​កីឡាករ​ Manchester United ​បាន​ទៅ​លេង​លីគ​ក្នុង​ប្រទេស​ចិន​៧​ខែ​មុន​ត្រឡប់​ទៅ​ក្លឹប​ចាស់​ Boca Juniors វិញ​នៅ​ខែ​មករា​ លេង​បាន​១១​ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់៕

ប្រភព៖ Four Four Two   ប្រែសម្រួល៖ វីរ័ត្ន