ម្ដង​នេះ​យើង​វិញ​ហើយ ម្ហូប​ខ្មែរ​២​មុខ ល្បី​ដល់​សារព័ត៌មាន​ថៃ

  • 2018-04-20 13:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​រឿង​សុំា​ទៅ​ហើយ នៅ​ពេល​នរណា​ម្នាក់​និយាយ​អំពី​ទំនោរ​លើ​មុខ​ម្ហូប​ប្រទេស​នេះ ប្រទេស​នោះ​រៀង​ខ្លួន ​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​អច្ឆរិយ ប៉ុន្តែ​រឿង​ដែល​ម្ហូប​ខ្មែរ​មាន​មុខ​លើ​ប្រទេស​ដទៃ ទើប​ជា​រឿង​ប្លែក​ត្រចៀក។

នៅ​ព្រលប់​នេះ តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ទូរទស្សន៍​ថៃ​មួយ បាន​ឲ្យ​ដឹង​ថា មាន​ម្ហូប​ខ្មែរ​ចំនួន​២​មុខ គឺ​ទឹក​គ្រឿង និង​សម្ល​ប្រហើរ​ត្រី​ឆ្អើរ ត្រូវ​បាន​ទូរទស្សន៍​ក្នុង​ស្រុក​ថៃ​មួយ​នោះ ចុះ​ទៅ​សម្ភាសន៍​លោកស្រី ឡាយ ច័ន្ទរស្មី ទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។

បទ​សម្ភាសន៍​នេះ គឺ​អំពី​ដំណើរ​ការ​ផ្សំ​គ្រឿង​នៃ​មុខ​ម្ហូប​កេរ្តិ៍​ពី​ដូន​តា​ខ្មែរ​យើង គឺ "ទឹក​គ្រឿង" និង"សម្ល​ប្រហើរ​ត្រី​ឆ្អើរ"។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា...!

អត្ថបទ៖ ទារិកា