ជិត​ឆ្លង​ទន្លេ​ហើយ​ប្រពន្ធ សេម ត្រដរ​មក​ផ្ដល់​កម្លាំង​ចិត្ត​​ឲ្យ​ប្ដី​​ថ្ងៃ​សម្ពោធ​រឿង

  • 2018-04-25 04:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សម្ពោធ​ដាក់​​បញ្ចាំង​​ជា​ផ្លូវ​ការ​​រឿង​ "០០៩" របស់​ផលិតកម្ម​ បដិហារ្យ​ម្សិលមិញ​នេះ​​នៅ​រោង​ភាពយន្ត​ Major Ciniplex by Smart ផ្សារ​ទំនើប​សុរិយា បាន​​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​វត្តមាន​ប្រពន្ធ​លោក សេម មក​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ស្វាមី​ទាំង​ខ្លួន​​មាន​ផ្ទៃពោះ​ជិត​សម្រាល​កូន​កូន​។

សេម និងភរិយា

អ្នក​នាង គន្ធា ត្រូវ​ជា​ប្រពន្ធ​លោក សេម បាន​រៀបរាប់​ថា​ ខណៈ​ពេល​នេះ​ខ្លួន​មាន​ផ្ទៃ​ពោះ​ ៨ខែ​ហើយ​សល់​តែ​ ១ខែ​ទៀត​ប៉ុណ្ណោះ​កូន​ស្រី​​ដំបូង​​របស់​នាង នឹង​បាន​ឃើញ​​ពន្លឺ​ថ្ងៃ​​ជាមួយ​​ពិភព​លោក​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ហើយ​។ មូល​ដែល​ខ្លួន​មក​ផ្សារ សុរិយា ទាំង​​​ពពោះ​កូន​ជិត​សម្រាល​​ដូច្នេះ​ដោយ​សារ​តែ​ចង់​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ស្វាមី។

ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​អ្នក​នាង គន្ធា បាន​រៀប​រាប់​ថា៖​" ខ្ញុំ​អត់​ហត់​ទេ​​​ទោះ​បី​ខ្ញុំ​​ពេល​នេះ​ មាន​ផ្ទៃ​ពោះ​​​ជិត​គ្រប់​ខែ​ក៏​ដោយ​ និយាយ​ទៅ​ឲ្យ​តែង​រឿង​ដែល​​បង​ សេម គាត់​ដើរ​តួ​ ក្នុង​នាម​ខ្ញុំ​ជា​ប្រពន្ធ​តែង​តែ​មក​ទស្សនា​រឿង​គាត់ និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គាត់​ជា​និច្ច"។

ប្រពន្ធ សេម មាន​ផ្ទៃពោះ​ ៨ខែ ជិតដល់​ថ្ងៃ​សម្រាល

ទាក់​ទង​ភាព​យន្ត​ខ្នាត​ធំ​រឿង​​ខាង​លើ​នេះ​ លោក​ ស៊ុម ធារិន ចាងហ្វាង​ម្ចាស់​ផលិតកម្ម​ បដិហារ្យ​ ​ប្រាប់​ថា​រឿង​ "០០៩" គឺ​ជា​​ស្នាដៃ​ទី​៤ របស់​លោក និង​ជា​រឿង​ទី១ ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​នៅ​ដើម​ឆ្នាំ​២០១៧ ហើយ​ខ្លួន​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន។

លោក ស៊ុម ធារិន ចាងហ្វាង​ផលិតកម្ម បដិហារ្យ

លោក​ថា​៖​"រឿង​"០០៩​" នេះ​គឺ​ខុស​ប្លែក​ពី​រឿង​មុន​ ព្រោះ​រឿង​នេះ​មាន​ឈុត​ឆាក​បាញ់​បោះ​វាយ​ប្រហារ​​គ្នា​ទៅ​វិញ​ទៅ​មក​ លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​​ តាំង​ពី​ដើម​បញ្ចាំង​រហូត​ដល់​ចប់"។

រឿង​ "០០៩" នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ទំនើប​ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ២០១៨ នេះ​ហើយ​ចូល​រួម​សម្ដែង​ដោយ លោក សេម កញ្ញា អៀ ម៉ីលិ ស៊ុម ធារិន ចាងហ្វាង​ផលិតកម្ម​ បដិហារ្យ នាយ ចយ ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​មួយ​ចំនួន​ទៀត៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី