West Ham នឹងបញ្ជូន Joe Hart ទៅ​ក្លឹប​ដើម​វិញ ធ្វើ​ឲ្យ Pep រឹត​តែ​ឈឺ​ក្បាល

  • 2018-04-29 08:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham នឹងបញ្ជូន Joe Hart ត្រឡប់ទៅកាន់ក្លឹប​ដើម​វិញ នៅ​ពេល​ចប់​រដូវ​កាល បន្ទាប់​ពី​ក្លឹប​ញញួរ​ធំ​ខ្ចី​ជើង​កីឡាករ​អង់គ្លេស ហើយ​ក៏​មិន​សម្រេច​ចិត្ត​ចុះ​កុងត្រា​ឲ្យ​អ្នកចាំទីរបស់​ Man City នេះ​ដែរ។

ការ​វិល​ត្រលប់​ទៅ​​ទឹកដី Ethihad របស់ Hart គឺ​ជា​កង្វល់​របស់​លោក Guardiola ព្រោះ Hart ជា​ចំណែក​លើស ហើយ មិន​មែន​ជា​ជម្រើស​ដែល​គ្រូ​បង្វឹក​អេស្ប៉ាញ​ចង់​បាន​ឡើយ។ ពេល​នេះ ទាំង West Ham ទាំង Man City និង លោក Gareth Southgate គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​សុទ្ធ​តែ​លែង​ត្រូវ​ការ អ្នកចាំទីវ័យ​៣១ ឆ្នាំ។ នេះ​បើ​តាម The Mirror។

អ្នកចាំទី​សញ្ជាតិ​​អង់គ្លេស​បាន​ចូលរួម​ជាមួយ ក្រុម​របស់​លោក David Moyes ពេញ​១​រដូវ​កាល​បន្ទាប់​ពី ក្រុម​​រហ័សនាម​​ពណ៌​ផ្ទៃ​មេឃ​ដាក់​ឲ្យ​ខ្ចី​ជើង ដោយ Man City និង West Ham ព្រមព្រៀង​​ចេញ​ថ្លៃ​ឈ្នួល​ម្នាក់​ពាក់​កណ្តាល​នៃ​ប្រាក់ឈ្នួល​​សរុប ១៦៥ ០០០ ដុល្លារ​ក្នុង​១​អាទិត្យ​របស់​កីឡាករ​រូប​នេះ។

Joe Hart បង្ហាញ​ខ្លួន​បាន​១៩​លើក​អំឡុង​ពេល​​នៅ​ជាមួយ​ក្រុម West Ham ហើយ​បច្ចុប្បន្ន​ក្រុម​ញញួរ​ធំ​មាន​ពិន្ទុ​លើស​ក្រុម​ដែល​ត្រូវ​កាត់​ចោល​តែ​​៣​ពិន្ទុ​ប៉ុណ្ណោះ មាន​លេខ​រៀង​ទី​១៥ លើ​តារាង English Premier League ​សម្រាប់​សប្តាហ៍​ទី​៣៤​នេះ៕

ប្រភព៖ Mirror | thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត