​ផាន់ ម៉ូនីកា ​ប្រែប្រួល​​ទំនាក់​ទំនង​ជាមួយ​អ្នក​សិល្បៈ​​ ក្រោយ​ក្លាយ​ជា​ជំទាវ

  • 2018-05-05 05:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​​ផលិតកម្ម​សាន់​ដេ​ ផាន់ ម៉ូនីកា បាន​ទទួល​ស្គាល់​ថា​ ខ្លួន​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ បន្ទាប់​ពី​ទទួល​បាន​ងារ​ជា​លោក​ជំទាវ​ ពិសេស​ជាមួយ​អ្នក​សិល្បៈ​តែ​ម្ដង។

ផាន់ ម៉ូនីកា ជាមួយ​ស្វាមី​

ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​ ផាន់ ម៉ូនីកា ប្រែ​ប្រួល​ច្រើន​ ក្រោយ​ពី​​មាន​ឈ្មោះ​ជា​ជំទាវ​ ដោយ​សារ​តែ​អំឡុង​ពេល​​ប្រឡូក​សិល្បៈ​​ ខ្លួន​មមាញឹក​ខ្លាំង​​ទាំង​ការ​បើក​អាជីវកម្ម​ និង​ត្រៀម​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ ដើម្បី​​តម្រូវ​ចិត្ត​ពុក​ម៉ែ​បង​ប្អូន​ និង​មិត្ត​យុវវ័យ​​ ទើប​នាង មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​​បាន​ជួប​ជុំ​ មិត្តភ័ក្ដិ​សិល្បៈ​ក្នុង​ពិធី​ជប់​លៀង​ ឬ មង្គល​ការ​ផ្សេង​ៗ។

ផ្ទុយ​ខុស​ស្រលះ​ពី​ពេល​នេះ​ ផាន់ ម៉ូនីកា បាន​លើក​ឡើង​ថា​ បន្ទាប់​ពី​​មាន​ឈ្មោះ​ជា​ជំទាវ​មក​​ខ្លួន ​ជាមួយ​មិត្តភ័ក្ដិ​សិល្បៈ​ កាន់​តែ​ស្និទ្ធ​ជាង​មុន​ទៅ​​ទៀត​ ណា​មួយ​អាជីវកម្ម​​ក៏​ដំណើរ​ការ​ទៅ​ល្អ​ទើប​​មិន​សូវ​រវល់​ដូច​មុន​ រហូត​ធ្វើ​ឲ្យ​ម្ចាស់​បទ​"ស្នេហា​និង​វណ្ណៈ​" រូប​នេះ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​​ជួប​ជុំ​មិត្តភ័ក្ដិ​សិល្បៈ។

ផាន់ ម៉ូនីកា ជាមួយ​ម្ដាយ​ក្មេក

ផាន់ ម៉ូនីកា និយាយ​ថា៖​"​ ខ្ញុំ​ជា​អ្នក​សិល្បៈ​មួយ​រូប​ដែរ​ ទំនាក់​ទំនង​ជាមួយ​សិល្បៈ​ចេះ​តែង​តែ​មាន​​ជា​និច្ច​ ហើយ​ខ្ញុំ​មិន​ដែល​ដំឡើង​ខ្លួន​ឯង​ជា​ជំទាវ​នោះ​ទេ មិត្តភ័ក្ដិ​​​ពី​មុន​គាត់​ហៅ​ខ្ញុំ​បែប​ណា ឲ្យ​គាត់​ហៅ​បែប​នោះ​ចុះ​ ព្រោះ​ចង់​រក្សា​ភាព​ស្និទ្ធស្នាល​ បើ​ឲ្យ​គាត់​ហៅ​ខ្ញុំ​ជា​ជំទាវ​មិន​ដូច​មិន​មាន​ភាព​ស្និទ្ធស្នាល​ទេ។

ផាន់ ម៉ូនីកា បាន​ក្លាយ​ជា​ជំទាវ​កាល​ពី​ឆ្នាំ​ ២០១៦ កន្លង​ទៅ​​​ ក្រោយ​ពី​លោក​ គង់ សុខម៉េង ​ជា​ស្វាមី​ត្រូវ​បាន​តែង​តាំង​​ជា​ជំនួយ​ការ​​ផ្ទាល់​របស់​សម្ដេច​ក្រឡាហោម​ ស ខេង ៕

​​

​​

អត្ថបទ៖ ឆុង ស៊ីណាន