ឃួន ឡាបូរ៉ាវី ទៅលេងនៅលីគប្រទេសថៃហើយ
- 2018-05-30 07:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃួន ឡាបូរ៉ាវី ទៅលេងនៅលីគប្រទេសថៃហើយ
ចន្លោះមិនឃើញ
បើតាម CNCC បានបញ្ជាក់ថាខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ទៅលេងនៅលីគលំដាប់ទី ៣របស់ប្រទេសថៃហើយ ជាមួយក្រុម Surat Thani FC ។
ប្រធានក្រុម បឹងកេត ខាងលើកាលពីខែមុន បានទៅធ្វើតេស្ដនៅប្រទេសថៃ ជាមួយក្រុម Ratchaburi Mitr Pho ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។ ក្រោយមកទៀត រូបគេក៏បានចរចាជាមួយក្រុម Surat Thani FC វិញម្ដង ហើយពេលនេះរូបគេបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនហើយ។ កីឡាករជម្រើសជាតិកម្ពុជាខាងលើនេះ បានបញ្ជាក់ថាគ្រូបង្វឹកក្រុម Surat បានធានាកៅអីដំបូងឱ្យខ្លួន ទើបរូបគេយល់ព្រមទៅប្រកបអាជីពជាមួយក្លឹបនៅថៃនេះ៕