ទៅទិញម៉ាស៊ីនត្រជាក់ កម្លាំង​សេះ​សំខាន់​បំផុត​ត្រូវ​ឆែកមើលមុនគេ

  • 2018-06-01 03:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​ក្ដៅ​ស្អុះ​ស្អាប់ តែង​តែ​កើត​មាន​នៅ​គ្រប់​ទី​កន្លែង​នៅ​ជុំវិញ​ពិភព​លោក ជា​ពិសេស​ចំពោះ​ប្រទេស ដែល​មាន​រដូវ ២ ប្រាំង និង​វស្សា។ ទោះ​បី​មិន​សូវ​ជា​ក្ដៅ​ដូច​ខែ​ប្រាំង​មែន​ពិត តែ​ពេល​ខ្លះ​ក្នុង​ខែ​វស្សា​ក៏​មាន​ភាព​ស្អុះ​ស្អាប់ មិន​ចាញ់​ខែ​ប្រាំង​ដែរ។

ការ​ប្រើប្រាស់​កង្ហារ​ជា​រឿង​មួយ​ល្អ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ប៉ុន្តែ​បើ​មេឃ​ក្ដៅ​ខ្លាំង​ហើយ ខ្យល់​ដែល​បក់​ចេញ​ពី​កង្ហារ​នោះ​ក៏​វា​រាង​ក្ដៅ​ទៅ​តាម​ហ្នឹង​ដែរ។ និយាយ​ដល់​ចំណុច​នេះ ម៉ាស៊ីន​ត្រជាក់​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​មួយ ព្រោះ​វា​អាច​បន្ទាប់​សីតុណ្ហភាព​ខ្យល់​ឲ្យ​ចុះ​ទាប​ធ្វើ​ឲ្យ​លែង​មាន​ភាព​ស្អុះ​ស្អាប់។

ប៉ុន្តែ មាន​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​វិធី​ក្នុង​ការ​ជ្រើស​រើស​ម៉ាស៊ីន​ត្រជាក់ ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ស្ថានភាព​ទេ ដែល​វា​អាច​ជា​ការ​ខាត​បង់​ដោយ​ការ​ជ្រើសរើស​ម៉ាស៊ីន​ត្រជាក់​ធំ​ពេក លើស​កម្លាំង​ដែល​ត្រូវការ​វា​ស៊ី​ភ្លើង​ខ្លាំង​ជា​ដើម។

ខាង​ក្រោម​នេះ ជា​វិធី​ជ្រើស​រើស​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​ម៉ាស៊ីន​ត្រជាក់​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​៖

១. កម្លាំង​សេះ

នៅ​ពេល​អ្នក​ទៅ​ទិញ​ម៉ាស៊ីន​ត្រជាក់ អ្នក​លក់​ប្រាកដ​ជា​សួរ​ហើយ​ថា អ្នក​ចង់​ដាក់​នៅ​កន្លែង​ទំហំ​ប៉ុនណា ហើយ​ចង់​បាន​ម៉ាស៊ីន​ត្រជាក់​ទំហំ​ប៉ុន្មាន​សេះ។ ក្នុង​ករណី​នេះ អ្នក​ត្រូវ​ដឹង​ពី​ទំហំ​នៃ​បន្ទប់​របស់​អ្នក ដូច​ជា​បន្ទប់​គេង ឬ​បន្ទប់​ទទួល​ភ្ញៀវ​ជា​ដើម។ កត្តា​មួយ​ទៀត អ្នក​ក៏​ត្រូវ​ដឹង​ថា តើ​បន្ទប់​ដែល​អ្នក​ចង់​ដាក់​នោះ​មាន​សីតុណ្ហភាព​កម្រិត​ណា ដោយ​សារ​តែ​បន្ទប់​ខ្លះ​មាន​ទំហំ​ប៉ុន​គ្នា​មែន តែ​មួយ​ប្រើ​ដំបូល​ស័ង្កសី​ធ្វើ​ឲ្យ​បន្ទប់​ក្ដៅ​ខ្លាំង​នៅ​ពេល​ថ្ងៃ បើ​ប្រៀប​ជាមួយ​ប្រើ​ដំបូល​ក្បឿង ជា​ហេតុ​នាំ​ឲ្យ​ត្រូវ​ការ​ម៉ាស៊ីន​ត្រជាក់​កម្លាំង​សេះ​ខុស​គ្នា។

ម៉្យាង​វិញ​ទៀត អ្នក​ក៏​អាច​មើល​តាម​តារាង​ខាង​ក្រោម​នេះ​ថា​តើ​បន្ទប់​ទំហំ​ប៉ុនណា ត្រូវ​ការ​ម៉ាស៊ីន​ត្រជាក់​ទំហំ​ប៉ុនណា ហើយ​ស៊ី​ភ្លើង​ជា​មធ្យម​ប៉ុន្មាន​ក្នុង​រយៈ​ពេល​មួយ​ម៉ោង៖

សម្រាប់ ៥ ចំណុច​បន្ថែម​ទៀត សូម​តាម​ដាន​ជាមួយ Sabay នា​អត្ថបទ​ក្រោយ​ទាំង​អស់​គ្នា។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

អត្ថបទពេញនិយម