របួស​ត្រចៀក​កីឡាករ Yudai ​នឹង​ត្រូវ​សម្រាក​រយៈ​ពេល​១​ខែ

  • 2018-06-04 09:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បញ្ជាក់​របស់​លោក​គ្រូ ភា សុភក្ត្រា ​គឺ​កីឡាករ Yudai ​ត្រូវ​សម្រាក​រយៈ​ពេល​១​ខែ ​ដើម្បី​ឱ្យ​ជា​សះស្បើយ​ត្រចៀក​ខាង​ឆ្វេង​របស់​ខ្លួន ដែល​របួស​ពេល​ប៉ះ​គ្នា​យប់មិញ។

Yudai Ogawa ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ។ កីឡាករ​រូប​នេះ ​ត្រូវ​របួស​ធ្ងន់​កាល​ពី​យប់មិញ ដោយ​សារ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​រវាង​កីឡាករ​និង​កីឡាករ ​ក្នុង​ការ​ប្រកួត​ដែល​ក្រសួង​ការពារ​ជាតិ​យក​ឈ្នះ​លើ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ក្នុង​លទ្ធផល ២-១។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត ​និង​ទៅ​ធ្វើ​ការ​ពិនិត្យ ឃើញ​ថា កីឡាករ​ជប៉ុន​ម្នាក់​នេះ ​ត្រូវ​សម្រាក​ប្រមាណ​១​ខែ ពី​ទីលាន ដើម្បី​ឱ្យ​ត្រចៀក​ដែល​ស្ដាប់​មិន​ឮ​នោះ បាន​ធូរ​ស្រាល និង​ជា​សះស្បើយ​ឡើង​វិញ។ បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​ខាង​លើ ​អតីត​កីឡាករ​ដែល​លេង​នៅ​លីគ​លំដាប់​ទី​២​ជប៉ុន​ជាមួយ​ក្រុម FC Gifu ​រូប​នេះ ​នៅ​មាន​របួស​ច្រើន​កន្លែង​ទៀត ប៉ុន្តែ​ត្រង់​ត្រចៀក​ធ្ងន់​ជាង​គេ។

នៅ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ទាក់ទង​ទៅ​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​នៅ​យប់មិញ​នៅ​ឡើយ​ទេ។ ដោយ​ក្លឹប​ទាំង​សង​ខាង​ថា​នឹង​ដាក់​ពិន័យ ណែនាំ​កីឡាករ​របស់​ខ្លួន ​ចំពោះ​រឿង​ហេតុ​មិន​គួរ​កើត​មាន​មួយ​នេះ។ ស្រប​ពេល​ខាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​វិញ ​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ពិន័យ​ជា​ផ្លូវការ​ណា​មួយ​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី