ប្រាក់ មុន្នីឧត្តម ​ចូល​ស្វាយ​រៀង​វិញ ​សហការ​ជាមួយ​កីឡាករ​បរទេស​២​នាក់​ទៀត

  • 2018-06-29 04:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ ​ប្រាក់ មុន្នីឧត្តម ​និង​កីឡាករ​បរទេស​២​នាក់​ទៀត ​នឹង​ចូល​រួម​ជាមួយ​ក្រុម​ដើម្បី​លេង​នៅ​ជុំ​ទី​២​លីគ​កំពូល​កម្ពុជា​។

លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បញ្ជាក់​ថា​ក្លឹប ​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​បរទេស​ដល់​ទៅ​៣​នាក់​ហើយ ​កាល​ពី​ព្រឹកមិញ​នេះ គឺ​ Trevin Ceaser, Shane Booysen និង Hyun Whoo។ ដូច្នេះ​ហើយ ​វត្តមាន​កីឡាករ​ថ្មី ​ប្រាក់ មុន្នីឧត្តម Willard ​និង Barboza ​នឹង​មក​ចូល​ជួយ​ក្រុម​វិញ​ម្ដង​នៅ​ជុំ​ទី​២។

គ្រូ​បង្វឹក​រូប​នេះ បាន​បន្ដ​ទៀត​ថា ​វត្តមាន​របស់​ពួកគេ​នឹង​អាច​ជួយ​ក្រុម​បាន​ច្រើន​ឡើង​​វិញ​នៅ​ជុំ​ទី​២។ កីឡាករ​បរទេស​ទាំង​ពីរ​២នាក់ ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូល​លេង​ក្រុម​ស្វាយ​រៀង ​ស្រប​ពេល​ដែល​ប្រាក់ មុន្នីឧត្តម ​វិញ ​បង​ប្អូន​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​អាច​នឹង​ស្គាល់​ច្បាស់​ហើយ។ កីឡាករ​ទាំង​៣​នាក់​នេះ គឺ​លេង​នៅ​តំបន់​​បម្រើ ប្រយុទ្ធ ទាំងអស់៕​

អត្ថបទ៖ មុន្នីរម្យ