លើកពាន World Cup រួចគ្រូបារាំងថានៅតែបន្តដឹកនាំជម្រើសជាតិ
- 2018-07-18 01:26:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកពាន World Cup រួចគ្រូបារាំងថានៅតែបន្តដឹកនាំជម្រើសជាតិ
ចន្លោះមិនឃើញ
Didier Deschamps បានបង្ហើបពីផែនការបន្តដឹកនាំក្រុមជម្រើសជាតិបារាំងតទៅទៀតក្នុងកិច្ចសម្ភាសន៍ក្រោយចប់បេសកកម្មនៅរុស្ស៊ី។
អ្នកចាត់ការសក់.ស វ័យ៤៩ឆ្នាំបានដឹកនាំក្រុមឈ្នះពានរង្វាន់ World Cup កាលពីថ្ងៃអាទិត្យ ជាពានលើកទីពីរក្នុងប្រវត្តិសាស្ត្របារាំង ក្រោយយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៤ទល់នឹង២។ បន្ទាប់ពីសាងស្នាដៃដ៏ធំធេងនេះ លោក Deschamps បានឲ្យដឹងថា លោកមិនចាកចេញទៅដឹកនាំនៅទីណាឡើយ ប៉ុន្តែបន្តការងារជាមួយក្រុមមាន់គកតទៀត។
“ខ្ញុំមិនចាកចេញពីជម្រើសជាតិ ក្រោយជួយក្រុមឈ្នះ World Cup ដូចលោក Jacquet កាលពីឆ្នាំ១៩៩៨ឡើយ។ ខ្ញុំនឹងបន្តការងារ ព្រោះនៅសល់កុងត្រាដែលជាកិត្តិយសមួយសម្រាប់ខ្ញុំ។ អ្នកប្រហែលបាត់មុខខ្ញុំមួយរយៈ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញ"។ Deschamps និយាយដូច្នេះ។
គួររម្លឹកថា បារាំងបានឈ្នះ World Cup ឆ្នាំ១៩៩៨ ជំនាន់លោក Deschamps ខ្លួនឯងជាកីឡាករ ហើយលោក Jacquet ដែលជាគ្រូបង្វឹកជំនាន់នោះបានសម្រេចលាឈប់ពីក្រុមជម្រើសជាតិក្រោយដឹកនាំក្រុមទទួលជោគជ័យ៕