ការពិតចឹងទេ! មូលហេតុ ៥ យ៉ាង​ អ្នកធ្វើការ និង​អ្នកសិក្សា គួរ​ណាត់ជួប​នៅ​ហាង​កាហ្វេ

  • 2018-08-27 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​បាន​ក្លាយជា​កន្លែង​ដ៏​ពេញ​និយម សម្រាប់​មនុស្ស​ទូទៅ​នៅពេល​បច្ចុប្បន្ន​នេះ ពិសេស​គឺ​អ្នករស់នៅ​ទីក្រុង​ភ្នំពេញ​តែម្តង មិន​ថា សិស្សសាលា ឬ​អ្នកធ្វើការ ច្រើន​ណាត់គ្នា​ដើម្បី​ជួប​ជុំ ជជែក ពិភាក្សា និង​ធ្វើ​កិច្ចការ​ផ្សេងៗ​។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ បាន​ជា​ពួកគេ គួរតែ​ជ្រើសរើស​ហាង​កាហ្វេ ធ្វើ​ជា​កន្លែង​ណាត់ជួប​?​

១. ទីតាំង​អំណោយផល​៖

ហាង​កាហ្វេ​ភាគច្រើន​ត្រូវបាន​រចនា និង​រៀបចំ ត​ម្រូ​វ​តាម​ចំ​ណូ​ល​ចិត្ត​របស់​អតិ​ថិ​ជន ប្រកបដោយ​សោ​ភ​ណ្ឌ​ភាពល្អ ត្រជាក់​ភ្នែក គួរ​ជាទី​ចាប់អារម្មណ៍​។ ទិដ្ឋភាព​អំ​ណោ​យ​ផល​ក្នុង​ហាង​កាហ្វេ ពិតជា​ចាំបាច់​ណាស់ សម្រាប់​ការ​ណាត់ជួប ដើម្បី​ការពិភាក្សា​ការងារ ឬ​កិច្ចការ​ផ្សេងៗ មិន​ថា​ជា​លក្ខណៈ​បុគ្គ​ល ឬ​ជា​ក្រុម​នោះទេ​។ ម្យ៉ាង​ទៀត មនុស្ស​ស​ម័​យ​ថ្មី តែងតែ​គិតគូ​ពី​សុខភាព​ជា​ចម្បង ដូច្នេះ ទីតាំង​ដ៏​មាន​ផាសុកភាព នៃ​ហាង​កាហ្វេ​ក៏​ជា​កត្តា​សំខាន់​។ ក្រៅពី​នេះ ហាង​កាហ្វេ ជា​កន្លែង​ជួប​ជុំ​ធ្វើ​ការងារ ដែល​អាច​ផ្តល់​សុវត្ថិភាព មាន​ម៉ាស៊ីនត្រជាក់ បង្កើន​ភាព​រ៉ូ​មែនទិក មាន​ភាព​ទំនើប ទាន់​ស​ម័​យ​ផងដែរ​។

២. បាន​ជួប​មនុស្ស​ថ្មីៗ​ច្រើន​៖

នៅ​ហាង​កាហ្វេ​ពេញ​មួយថ្ងៃ អ្នក​ប្រាកដជា​ទទួល​អារម្មណ៍​ថ្មីៗ​បាន​ច្រើន ជាមួយនឹង​មនុស្ស​ប្លែក​មុខ​ជាច្រើន ដែល​មក​ញ៉ាំ​កាហ្វេ ឬ​មក​ធ្វើ​ការងារ​។ វា​ពិតជា​ស្ត្រេ​ស្ត​ណាស់​ទៅហើយ ដែល​អ្នក​ចំណាយពេល​៨​ម៉ោង ឬ​លើស​នេះក្នុង​មួយថ្ងៃ នៅតែ​មួយកន្លែង ដើម្បី​បំពេញការងារ នៅតាម​ក្រុមហ៊ុន ឬ​នៅ​កន្លែង​ការងារ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ ការ​មក​ហាង​កាហ្វេ​ម្តង​ម្កា​ល ក៏​អាចជួយ​រំសាយភាព​ស្ត្រេ​ស្ត បាន​មួយផ្នែក​ដែរ កាលណា​បើ​អ្នក បាន​ជួប​ជាមួយ​មនុស្ស​ថ្មីៗ​។ ជួន​ពេល​ខ្លះ ក៏​ទទួលបាន​គំនិត​ថ្មីៗ ពី​មនុស្ស​ជុំវិញខ្លួន​ថែម​ទៀ​ត​ផង​។​

៣. មាន​សេវា WiFi អាច​ប្រើប្រាស់​បណ្តាញ​ស​ង្គ​ម​ដោយ​សេរី​៖

ប្រាកដ​ណាស់​ មនុស្ស​សព្វថ្ងៃ ធ្វើ​ការងារ​ដោយ​ពឹងផ្អែក​សឹងតែ​ទាំងស្រុង ទៅលើ​ការ​ប្រើប្រាស់​បណ្តាញ​ស​ង្គ​ម​។ ដូច្នេះ នៅ​ហាង​កាហ្វេ រមែង​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ ដោយ​ផ្តល់ជូន​ភ្ញៀវ​តាមត​ម្រូ​វ​ការ នូ​វ​សេវា​អ៊ិន​ធឺ​ណិ​ត​ប្រើ និង​អាច​សាក​ថ្ម​បាន​ដោ​សេរី ឥត​កំណត់ បើ​ទោះជា​ទៅ​ញ៉ាំ​កាហ្វេ ត្រឹមតែ​មួយ​កែវ ហើយ​អង្គុយ​ពេញ​មួយថ្ងៃ​យ៉ាងណាក្តី​។​

៤. ជួយ​ជម្រុញប្រសិទ្ធភាព​ការងារ​៖

ហាង​កាហ្វេ ផ្តល់​ទីតាំង​សមស្រប សម្រាប់​អ្នកធ្វើការ ឬ​អ្នកសិក្សា អាច​ផ្តោះ​ប្តូរ​យោបល់​គ្នា​ទៅ​វិ​ញ​ទៅមក ជាមួយ​មិត្តភក្តិ ឬ​ក្រុមការងារ ដើម្បី​ជួយ​ព​ន្លឿ​ន​ប្រសិទ្ធភាព ការងារ ឬ​ការសិក្សា​ឲ្យ​កាន់តែ​ល្អ​។ នេះ​ក៏​ជា​ហេតុផល​សមស្រប​មួយ ដែល​ជ​ម្រុញ​ឲ្យ​ពួកគេ និយម​នាំគ្នា​មក​ហាង​កាហ្វេ​ផងដែរ​។

៥. អាច​ញ៉ាំ​កាហ្វេ ភេសជ្ជៈ ឬ​អាហារ​តាម​ត​ម្រូ​វ​ការ​៖

ការពិត​នៅ​ហាង​កាហ្វេ មិនមែន​មាន​ត្រឹមតែ​កាហ្វេ​មួយ​មុខ​ប៉ុណ្ណោះទេ តែ​ក៏មាន​ភេសជ្ជៈ​ដទៃ​ទៀត និង​របស់​ញ៉ាំ​ជាច្រើន​មុខ បម្រើ​ជូន​ភ្ញៀវ​ផងដែរ​។ ដូច្នេះ វា​ពិតជា​ងាយស្រួល​ សម្រាប់​ការ​ចំណាយ​ពេលវេលា​ច្រើន ជាមួយ​ការជួប​ជុំ ជជែក ឬ​និយាយ​ពី​ការងារ​ផ្សេងៗ ហើយ​បើ​ទោះជា មាន​អារម្មណ៍​ថា​ឃ្លាន​ពេលណា អាច​ហៅ ឬ​កុម៉្មង់​អាហារ​ញ៉ាំ​បាន​ភ្លាមៗ តាម​ត​ម្រូ​វ​ការ មិនបាច់​ត្រូវ​ចេញពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ចំណាយពេល​ច្រើន​ឡើយ​។ ជាក់ស្តែង​ដូចជា​នៅ E&M Coffee អ៊ីចឹង គឺ​មាន​ផ្តល់ជូន​គ្រប់​យ៉ាង​ជូន​លោកអ្នក លើសពី​ការ​រៀបរាប់ ខាងលើ​នេះ​ទៅទៀត រួមបញ្ចូល​ទាំង​សេវាកម្ម​ល្អ បរិយាកាស​អំណោយផល ផាសុក​ភាពល្អ អាច​ភ្លក់​រសជាតិ​ភេសជ្ជៈ​ជាច្រើន​មុខ និង​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​៣​ពេល ព្រឹក ថ្ងៃត្រង់ និង​ពេល​ល្ងាច។

ឆ្លៀត​ក្នុងឱ​កាសនៃ​ការបើក​ដំ​ណើ​រការ​សាខា​ថ្មី​របស់ E&M Coffee រួមជាមួយ​ការ​ប​ញ្ចុះ​តម្លៃ រហូតដល់​ទៅ ៥០% ឯ​ណោះ សម្រាប់​គ្រប់​អតិ​ថិ​ជន​ទាំងអស់។ E&M Coffee បើក​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៩​យ​ប់ មាន ២ទីតាំង៖

  • ទីតាំង​ទី​មួយ​ស្ថិតនៅ​ផ្ទះ​លេខ​ ៦១ តាម​បណ្តោយ​ផ្លូវ​លេខ​ ៥៧ សង្កាត់​បឹង​កេងកង​មួយ រាជធានី​ភ្នំពេញ​។
  • ចំណែក​ទី​តាំងទី​២ ទើប​បើក​ថ្មី E&M Coffee ឈូក​មាស​ផ្លា​ហ្សា ស្ថិតនៅ​ផ្ទះ​លេខ​៦៤៣ ផ្លូវ​២០១១ ឬ​អាច​ទា​ក់ទង​តាម​ទូរ​ស័​ព្ទ​លេខ ០៦៩ ៦៦៦ ០៦៩ ៕​

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម