Cardi B និង Nicki Minaj ប៊ិះនឹងសម្រួលគ្នាទៅហើយមុនពេលរឿងរ៉ាវឈ្លោះគ្នាកើតឡើង
- 2018-09-09 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cardi B និង Nicki Minaj ប៊ិះនឹងសម្រួលគ្នាទៅហើយមុនពេលរឿងរ៉ាវឈ្លោះគ្នាកើតឡើង
ចន្លោះមិនឃើញ
បើយោងទៅតាមសាក្សីអ្នកដែលបានចូលរួមកម្មវិធី Fashion Week កាលពីរាត្រីនោះ បានឲ្យដឹងថាកំពូលតារារ៉េបទាំង២ Cardi B និង Nicki Minaj វិះតែនឹងសម្រួលគ្នាទៅហើយជម្លោះរឿងថ្នាំងថ្នាក់ចំពោះគ្នាទៅវិញទៅមក។
អ្នកទាំងពីរបានឈ្លោះគ្នានៅក្នុងកម្មវិធីរបស់ ក្រុមហ៊ុនហ្វេសិន Harper's Bazaar កាលពីថ្ងៃសុក្រ។ បើតាមអ្នកបានឃើញហេតុការណ៍នោះបានឲ្យដឹងថា Cardi ដើរសំដៅមករក Nicki ហើយចាប់ផ្ដើមស្រែកដាក់ Nicki អំពីពាក្យពេចន៍ខ្លះៗដែលតារារូបនេះនិយាយខ្លះៗពាក់ព័ន្ធនឹងការចិញ្ចឹមកូនមិនល្អរបស់ Nicki។
តាមការពិតមុននឹងមានរឿងនេះកើតឡើង ម្ចាស់បទ "Chun-Li” កំពុងតែនិយាយគ្នាជាមួយតារាចម្រៀង Kelly Rowland ហើយក្រោយមក ម្ចាស់បទ "Bodak Yellow” ក៏បានមកដល់កន្លែងអ្នកទាំងពីរជជែកគ្នា។ ដំបូងឡើយ Cardi បាននិយាយសួស្ដីទៅកាន់អ្នកទាំងពីរធម្មតា ប៉ុន្តែ២០វិនាទីក្រោយមក ហេតុការណ៍បែរជាផ្លាស់ប្ដូរទាំងស្រុង។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង Cardi បានបង្ហោះសារលើបណ្ដាញសង្គម Instagram ជុំវិញរឿងរ៉ាវនេះ ថាខ្លួនពិតជាមិនពេញចិត្តទេដែល Nicki Minaj និយាយរឿងមិនល្អអំពីការចិញ្ចឹមកូនរបស់នាង៕