Duck Cafe ក្បែរគ្នាជាមួយ​ផ្សារ​ល្បីប្រចាំស្រុក​ខ្មែរ លេច​មុខ​ត្រៀមបម្រើ Fan មិន​ឱ្យ​យកខក​ចិត្ត

  • 2018-09-10 11:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​ហាង​មួយ​មាន​បម្រើទាំង​អាហារ​ ៣​ពេល ព្រ​ម​ជាមួយ​កាហ្វេ Duck cafe បាន​បើកសម្ពោធជា​ផ្លូវកា​រហើយកាល​ពី​ម្សិលមិញ​នេះ។

សម្រាប់ ​Duck Cafe ​នេះ​មាន​បម្រើ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ ទាំង​អាហារ​ពេលព្រឹក រហូតដល់​ពេល​យ​ប់ ជា​លក្ខណៈ​គ្រួសារ និង​មិត្តភ័ក្ដិ ទៅតាម​ចំណង់​ចំ​ណូ​ល​ចិត្ត​ផងដែរ​។​ ហាង​នេះ​មាន​ទីតាំង​នៅផ្ទះ​លេខ​៨១,​៨៣EOE1 ផ្លូវ​លេខ​៨០KH (១៥ ម៉ែត្រ​ថ្មី​) សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។​

ជួបជាមួយ​គណៈ​គ្រប់​គ្រង​ហាង Duck cafe បាន​លើកឡើងថា ការបើក​ហាង​នេះ ដោយសារ​ត​ម្រូ​វ​ការ​ទីផ្សារ​នៅ​កម្ពុជា កំពុង​ពេញនិ​យម​ពី​សំ​ណាក់ ស្រទាប់​មនុស្ស​គ្រប់​វ័យ​។ ដូច្នេះ ដើម្បី​ប្រកួតប្រជែង​គុណភាព​ចំណីអាហារ​ក្នុង​ពេល​បច្ចុប្បន្ន​ហាង Duck Cafe បាន​បន្ត​ប្តេជ្ញា​ចិត្ត​ព​ង្រឹ​ង​គុណភាព លើ​មុខម្ហូប​របស់ខ្លួន ដើម្បី​បំពេញ​តម្រូ​វ​ការ​របស់​អតិ​ថិ​ជន​។ គណៈ​គ្រប់​គ្រង​ដដែល​បាន​មាន​ជំហរ​ថា នឹង​ព​ង្រី​ក​សាខា​ឱ្យបាន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ទោះបីជា​ទីផ្សារ​កាហ្វេ កំពុង​រីកដុះដាល​ដូច​ផ្សិត​ក៏ដោយ​។

Duck Cafe ផ្តោត​សំ​ខាន់​ទៅលើ​គុណភាព​ចំ​ណី​អាហារ ជាមួយ​តម្លៃ​សម​រម្យ សម្រាប់​ក្រុម​គ្រួសារ និង​ត​ម្រូ​វ​ការ​ជូនមនុស្ស​គ្រប់​វ័​យ មិន​តែ​ប៉ុណ្ណោះ Duck Cafe បាន​រៀបចំ​ការ​ប្រមូល​សិន​ប្រចាំខែ​ជាមួយ​មុខម្ហូប និង​ភេសជ្ជៈ​ថ្មីៗ ដើម្បី​បំពេញ​គ្រប់​កម្មវិធី​របស់​អតិ​ថិ​ជន និង​នាំមក​នូ​វ​បទពិសោធ​ថ្មីៗ មិន​តែ​ប៉ុណ្ណោះ​មាន​បន្ទ​ប់ VIP សម្រាប់​កម្មវិធី​ពិសេសៗ ផងដែរ​។​

ព័ត៌មាន​លម្អិត​ទា​ក់ទង​តាម​រយៈ​លេខ​ទូរ​សព្ទ 098/066 795 666៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម