រឿង​រ៉ាវ​ជាមួយ Cardi B មិន​ទាន់​ចប់​ផង ឥឡូវ Nicki Minaj ជួប​រឿង​មួយ​ទៀត​ក្នុង​កម្មវិធី​ផ្សេង​

  • 2018-09-11 02:20:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ០៧ ខែ​កញ្ញា​កន្លង​ទៅ តារា​ចម្រៀង Cardi B និង Nicki Minaj បាន​មាន​ជម្លោះ​ទាស់​ទែង​គ្នា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​មួយ រហូត​ដល់​ថ្នាក់ Cardi B ដោះ​ស្បែក​ជើង​គប់ Nicki Minaj ថែម​ទៀត​ផង។

ក្រោយ​ជម្លោះ​របស់​តារា​២​រូប​នេះ រៀង​សាប​រលាប​ទៅ​បន្តិច នៅ​ថ្ងៃ​បន្ទាប់ តារា​ចម្រៀង Nicki Minaj បាន​ជួប​ប្រទះ​បញ្ហា​ក្នុង​ពេល​ចូលរួម​កម្មវិធី​មួយ​ផ្សេង​ទៀត ដោយ​លើក​នេះ​មិន​មែន​ជា​បញ្ហា​ជម្លោះ​នោះ​ទេ ប៉ុន្តែ​ជា​អំពើ​អចេតនា​មួយ​ដែល​បាន​បង្ក​ឡើង​ដោយ​អ្នក​គាំទ្រ​របស់​នាង​ម្នាក់។ ខណៈ​ដើរ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នោះ រ៉ូប​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ ត្រូវ​បាន​ជាន់​ដោយ​អ្នក​គាំទ្រ​ម្នាក់ រហូត​រហែក​ខ្លាំង​រហូត​ចេញ​ផ្នែក​ខាង​ក្រោយ​របស់​នាង។

បើ​តាម​វិប​សាយ Page Six បាន​បញ្ជាក់​ថា តារា​ចម្រៀង​ស្រី​វ័យ ៣៥ ឆ្នាំ​រូប​នេះ មិន​បាន​ចាប់​អារម្មណ៍​ថា​រ៉ូប​របស់​នាង រហែក​ខ្លាំង​​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ រហូត​ពេល​នាង​ចុះពីលើឡាន ទើប​នាង​ស្រែក​ដាក់​អ្នកនៅជុំវិញខ្លួននាង ថា​ហេតុ​អ្វី​បាន​មាន​រឿង​បែប​នេះ​កើត​ឡើង។

ចុង​ក្រោយ Nicki Minaj បាន​ពន្យារពេល​ចូលរួម​កម្មវិធី​ក្រោយ​ហេតុការណ៍​រហែក​រ៉ូប​នេះ​បាន​កើត​ឡើង។ ៤៥ នាទី​ក្រោយ ទើប​ឃើញ​នាង​បាន​ត្រឡប់​មក​ចូលរួម​វិញ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា