ប្រាក់ មុន្នីឧត្ដម ចូល​​ទីលាន​ហ្វឹកហាត់​វិញ​ថ្ងៃ​នេះ​​ក្រោយ​ធូរស្រាល​ពីរ​របួស​​

  • 2018-09-19 08:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា ​នឹង​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ថ្ងៃ​នេះ ជា​មួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដើម្បី​ធ្វើតេស្ត​សមត្ថភាព​របស់​ខ្លួន​​មាន​ការ​ឈឺចាប់​ឬ​អត់​នៅ​ត្រង់​មុខ​របួស​ដែល​បាន​កើត​ឡើង​កាល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ កាល​ប្រកួត​មិត្ត​ភាព​​ទល់​ ម៉ាឡេស៊ី​ ដែល​កម្ពុជា​ចាញ់ ៣-១ ​ពេល​កន្លង​ទៅ​។

ប្រាក់ មុន្នីឧត្ដម

​​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​ មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​ ពេល​លេង​ជា​មួយ​ម៉ាឡេស៊ី​ ដោយ​សារ​របួស​កើត​ឡើង​​​ពេល​ហ្វឹកហាត់​។ ប៉ុន្តែ​យ៉ាង​ណា​ពេល​​​នេះ​រូប​បាន​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ហើយ ដោយ​បាន​បញ្ជាក់​ថា គឺ​ធ្វើតេស្ត​តិច​ៗ សិន​​ ដើម្បី​ឲ្យ​ច្បាស់​មុខ​របួស​មាន​ការ​ឈឺចាប់​ឬ​អត់។

​ប្រាក់ មុន្នីឧត្ដម ជា​ខ្សែ​បម្រើ​​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ដែល​សឹង​តែ​បាន​លេង​ជម្រើស​១១​នាក់​ដំបូង​ទៅ​ហើយ កាល​លេង​ជា​មួយ​ម៉ាឡេស៊ី ប៉ុន្តែ​ដោយ​សារ​របួស​នេះ​បាន​ធ្វើ​ឲ្យ​គេ​អាក់ខាន​មិន​បាន​ជួយ​ជម្រើស​ជាតិ ព្រោះ​លោក Honda ដែល​ជា​អ្នក​ចាត់​ការ​​កម្ពុជា​ខ្លាច​មាន​បញ្ហា​ខ្លាំង​ដល់​កីឡាករ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី