កម្ពុជា​ធ្លាក់​៣​លេខ​នៅ FIFA Ranking ​ខែ​កញ្ញា តែ​នៅ​លើ​ម៉ាឡេស៊ី​ដដែល

  • 2018-09-20 08:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើសជាតិកម្ពុជាបាន​ធ្លាក់ចំណាត់ថ្នាក់ ​៣​លេខ ​នៅ​លើ FIFA Ranking ​ប្រចាំ​ខែ​កញ្ញា​នេះ ប៉ុន្តែ​នៅ​តែ​នៅ​លើ​ក្រុម​ម៉ាឡេស៊ី​ដដែល។

ខែ​មុន​កម្ពុជា​ស្ថិត​នៅ​លេខ​១៦៦ ​ហើយ​សម្រាប់​ខែ​នេះ​ធ្លាក់​មក​លេខ​១៦៩ ​វិញ។ យ៉ាងណាមិញ ​ស្ថិត​នៅ​លេខ​នេះ ​កម្ពុជា​នៅ​តែ​ស្ថិត​លើ​ប្រទេស​៤​ដដែល គឺ​ម៉ាឡេស៊ី ​១៧១ ​ឡាវ ​១៧៩ ​ទីម័រ ១៩០ ​និង​ប្រ៊ុយណេ ​១៩៥​។ សម្រាប់​នៅ​តំបន់​អាស៊ាន ​ជា​ពិសេស​ប្រទេស​ជិត​ខាង​នោះ ​វៀតណាម​នៅ​លេខ​១០២ ​ខណៈ​ដែល​ថៃ​វិញ​នោះ ​នៅ​លេខ​១២២។ ដូច្នេះ​ក្រុម​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន​គឺ​នៅ​តែ​ជា​វៀតណាម​ដដែល៕

អត្ថបទ៖ មុន្នីរម្យ