អ៊ុំ សេរីរ័ត្ន នឹងអវត្តមានប៉ះប៉ូលិសផ្ដាច់ព្រ័ត្រ Hun Sen Cup ព្រមទាំងអាច...
- 2018-09-21 02:26:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន នឹងអវត្តមានប៉ះប៉ូលិសផ្ដាច់ព្រ័ត្រ Hun Sen Cup ព្រមទាំងអាច...
ចន្លោះមិនឃើញ
អ្នកចាំទីដៃទី១របស់ទ័ព (ក្រសួងការពារជាតិ ) នឹងអវត្តមានក្នុងការប្រកួតសំខាន់ផ្ដាច់ព្រ័ត្រ Hun Sen Cup 2018 ក្នុងការប្រកួតទល់នឹងក្រុមប៉ូលិស នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ព្រោះរបួសជង្គង់។
បើតាមការបញ្ជាក់របស់លោក ភា សុភ័ត្រា គ្រូបង្វឹករបស់ក្លឹបក្រសួងការពារជាតិបានឲ្យដឹងថា អ៊ុំ សេរីរ័ត្ន ត្រូវសម្រាក១ខែ ដើម្បីព្យាបាលរបួសរបស់ខ្លួន ដូច្នេះអ្នកដែលជំនួសតំណែងនេះគឺ អ៊ុំ វិចិត្រ។ សម្រាប់ សេរីរ័ត្ន បើទោះជាទាន់ពេលវេលាមុនការប្រកួតរវាងការពារជាតិ និងប៉ូលិសមកដល់ ក៏មិនបានលេងដដែល ដោយសាររូបគេមិនបានហ្វឹកហាត់ក្រោមហេតុផលរបួសនេះ។
ជាងនេះទៅទៀត ទាក់ទងការប្រកួតមិត្តភាពកម្ពុជាទល់ទីម័រខាងកើតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិនោះ។ អ្នកចាំទីឆ្នើមរបស់កម្ពុជារូបនេះ ក៏ទំនងជាបាត់បង់ឱកាសនេះដែរ ពីព្រោះស្ថានភាពរបួសចំពេលការប្រកាសឈ្មោះមកដល់៕