គ្រូទ័ព សង្ឃឹម១២០% លើកពាន Hun Sen Cup
- 2018-10-05 03:25:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូទ័ព សង្ឃឹម១២០% លើកពាន Hun Sen Cup
ចន្លោះមិនឃើញ
លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ សង្ឃឹម១២០% សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ ក្នុងពានរង្វាន់ Hun Sen Cup ។
ពានរង្វាន់ Hun Sen Cup បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ។ ដោយក្រុមក្រសួងការពារជាតិ នឹងត្រូវតតាំងជាមួយក្រុមអគ្គស្នងការនគរបាលជាតិ វេលាម៉ោង៦:៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិស្អែកនេះ។ មុនការប្រកួតដ៏សំខាន់នេះចាប់ផ្ដើម លោក ភា សុភក្ត្រា អតីតកីឡាករជម្រើសជាតិកម្ពុជា និងបានចាប់ឱកាសដឹកនាំក្រុមក្រសួងការពារជាតិលើកដំបូងបានបញ្ជាក់ថា៖ “ខ្ញុំសង្ឃឹម១២០%សម្រាប់ការប្រកួតនេះ។ យើងមានឆន្ទៈ តាំងចិត្ត និងរៀបចំក្រុមបានយ៉ាងល្អ”។
បន្ថែមពីលើការតាំងចិត្តខ្ពស់ខ្លាំងនេះ លោក ភា សុភក្ត្រា បានបន្ថែមថា៖ “ខ្ញុំនិយាយដូច្នេះ ព្រោះកម្រិតប្រកួតប្រជែង ជាពិសេសសមិទ្ធផលរបស់យើង ឈ្នះក្រុមអាស៊ីអឺរ៉ុប ស្វាយរៀង និងណាហ្គាវើល កន្លងមក គឺជាកម្លាំងចិត្តខ្លាំងសម្រាប់កីឡាករយើង។ បើប្រៀបធៀបជាមួយប៉ូលិស ពួកគេឡើងមកដោយមិនពិបាកខ្លាំងនោះទេ”។
ពានរង្វាន់ Hun Sen Cup ខាងលើ មានប្រាក់រង្វាន់ដល់៨០លានរៀល ហើយការប្រកួតនៅរដូវកាលនេះ មានលក្ខណៈប្លែក ដោយប្រកួតជម្រុះច្រើនវគ្គមុនពេលឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ៕