Nex ល្បីពេក Suzuki ចេញត្រកូល Nex II ជំនាន់ថ្មី កូនកាត់​ពី​ត្រកូល GSX

  • 2018-11-08 03:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​តូច​ច្រឡឹង​ Suzuki បាននាំម៉ូតូ​ស៊េរី​ថ្មី​មួយ​ទៀត​គឺ​ត្រកូល Nex II ដែលអភិវឌ្ឍ​រូបរាង​ដូច​ត្រកូល Nex ដោយ​ខុស​គ្នា​ខាងក្រៅតិច​តួច​ប៉ុណ្ណោះ។

Nex II ស៊េរី​ថ្មី ២០១៩ ដែល​ប្រើ​ឈ្មោះ​ចង់​ច្រឡំ​គ្នា​នេះ បាន​ច្របាច់​រួម​បញ្ចូល​គ្នា​ពីរ​ម៉ូដែល គឺ Suzuki GSX-R1000 និង GSX-R150 ដែល​ធ្វើ​​ឲ្យ Nex II មាន​លក្ខណៈ​ប្លែក​ជាង​ម៉ូដែល​មុន​និង​កាន់​តែ​ត្រូវ​ចិត្ត​យុវវ័យ។

Suzuki nex ប្រភេទធម្មតា និង Suzuki nex II ស៊េរីឆ្នាំ ២០១៩

Suzuki Nex II ស៊េរី​ថ្មី ២០១៩ បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន ១១៥ សេសេ រួមជា​មួយ​ប្រព័ន្ធ​បេន​សាំង FI ដែល​ជា​បច្ចេកវិទ្យា​ថ្មី​របស់ Suzuki គឺ SEP (Suzuki Eco Performance) ដែល​ជួយ​ឲ្យ​ម៉ាស៊ីន​កាន់​តែ​ស៊ី​សាំង​តិច​ជាង​មុន។

លក្ខណៈ​ពិសេស​ NEX II ដូច​ជា៖

  • ក្បាល​ចង្កៀង​រចនា​បែប​ស្ព័រ និង​មាន​មុខ​កាត់​ជ្រៅ។
  • រូប​រាង​ទាំង​មូល​ថ្មី ចង្កៀង​មុខ ស្តុប​ក្រោយ រចនា​ថ្មី​មាន​ពន្លឺ​ភ្លើ​ច្បាស់​ជាង​មុន។
  • ឆ្អឹង​តួ​ម៉ូតូ​ជា​ប្រភេទ​ដែក​ថែប​ស្វិត ធ្វើ​ឲ្យ​ការ​បើក​បរ​មាន​លំនឹង និង​ស្ថេរ​ភាព។
  • ម៉ាស៊ីន​មាន​កម្ពស់​ពី​ផ្ទៃ​ដី 150 mm កម្ពស់​កែប​ទាប​ល្មម​ងាយ​ស្រួល​បើក​បរ។
  • ឃ្លុប​ក្រោម​កែប និង​ហោប៉ៅ​មុខ​ពីរ ធំទូលាយ​ជាង​មុន​មាន​ភាព​រឹង​មាំ។
  • ហ្វ្រាំង​បូម​មុខ​មាន​ទំហំ​ធំ​ជាង​មុន និង​ម័រឌីស័រ​ក្រោយ បូម​រឹង​អាច​ធន់​និង​ទម្ងន់​ធ្ងន់។
  • កុង​ទ័រ​ថ្មី​បែប​ស្ព័រ បែង​ចែក​មុខ​ងារ​ជាបី​ផ្សេង​គ្នា​គឺ សញ្ញា​ភ្លើង​ហ្វា ភ្លើង​សញ្ញា​បច្ចេកទេស និង​ភ្លើង​សញ្ញា​ឆ្វេង​ស្ដាំ។
  • ប្រព័ន្ធ​សោរ​ប្រភេទ Shutter Key មាន​គម្រប់​ការពា​សុវត្តិភាព និង​មិន​ជ្រាប់​ទឹក។
  • រង្វង់​កង់​ធំ​ល្មម ប្រភេទ​កាំ​បន្ទះ​បួន​កាំ អម​ជា​មួយ​ស្ទឹកគ័រ​ព័ន្ធ​ជុំវិញ។

ជា​មួយ​ការ​អាប់ដេត​ថ្មី​និង​រួម​បញ្ចូល​គ្នា​រវាង Suzuki GSX-R1000 និង GSX-R150 ម៉ូតូ Suzuki Nex II មាន​ជម្រើស​ពណ៌​ប្រាំ​គឺ៖ ពណ៌ស ពណ៌​ខ្មៅ ពណ៌ក្រហម Mat Black និង​ពណ៌​ថ្មី​គឺ Mat Blue។ ប្រភព​ក្រុមហ៊ុន​មិន​ទាន់បញ្ជាក់តម្លៃ​ជាក់លាក់ទេ តែ​មានការ​បង្ហើយប​ថា ម៉ូតូ Nex ជំនាន់​ថ្មី​តម្លៃ​ខ្ទង់ ២ ០០០ ដុល្លារ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម