១ជាតិការម្ដង ពិធីពិសេសហើយ ឯចិញ្ចៀនរៀបការ​របស់ Jooy វិញថ្លៃញាក់សាច់

  • 2018-11-21 02:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គល​ការ​របស់​ DJ Push និង​ Jooy Warattay នៅ​តែស្ថិត​ក្នុង​អារម្មណ៍ ​អ្នក​គាំទ្រ​ជា​ច្រើន​ ទោះ​បី​កន្លង​ផុត​ទៅ​ជា​ច្រើន​ថ្ងៃ​ហើយ​ក៏ពិត​មែន។ ទាក់ទង​នឹង​ព័ត៌មាន​ផ្សេងៗ​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ចេញ​ពី​ពិធី​មង្គល​នៅ​តែ​ធ្វើ​ឲ្យគ្រប់​គ្នា​ចង់​ដឹង​បន្ថែម។

ទាក់ទង​នឹង​ចំណុច​នេះ​ ប្រភព​ព័ត៌មាន​ពី​ប្រទេស​ថៃ​ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​ចិញ្ចៀន​រៀន​ការ​របស់​ Jooy ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​បាន​ជ្រាប។ តាម​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ចិញ្ចៀន​មង្គល​នោះ​មាន​តម្លៃ​ជាង​ ១២ ០០០ដុល្លារ​ឯណោះ។

ភរិយា​របស់​ D J Push បាន​និយាយ​ថា៖ "ដូច​ចាស់​ទុំ​លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបការ​គឺ​សំដៅ​ដល់​ក្ដី​ស្រឡាញ់ មិន​មែន​សំដៅលើ​លុយ​ទេ។ ដូចនេះ​ថ្លៃ​ទឹកដោះ​ក៏​សមរម្យ​អាចទទួល​បាន​ទៅតាម​នោះដែរ។ សម្រាប់​ចិញ្ចៀន​រៀបការ​របស់​ខ្ញុំ​ គឺ​ ៣​ការ៉ាត់ និង​មាន​តម្លៃ ៤០០ ០០០បាត។ វា​មិន​ធំ​អី​ពេក​ទេ ប៉ុន្តែ​វា​ជា​គ្រឿង​បញ្ជាក់​ពី ក្ដី​ស្រឡាញ់​របស់​យើង"។

ក្ដី​ស្រឡាញ់​ដែល​ពួកគេ​បាន​ប្រគល់​ឲ្យ​គ្នា​ ពិត​ជា​មាន​ទំហំ​ធំធេង​ហួសស្មាន​ ហើយ​គ្រប់គ្នា​ពិត​ជា​រំភើប​នឹង​ភក្ដី​ភាព​នេះ​ណាស់៕ ​

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី