ខ្សែប្រយុទ្ធជួរមុខកម្ពុជា ឈានដល់ដំណាក់កាល ចរចាប្រាក់ខែក្លឹបនៅក្រៅប្រទេស
- 2018-11-28 03:52:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធជួរមុខកម្ពុជា ឈានដល់ដំណាក់កាល ចរចាប្រាក់ខែក្លឹបនៅក្រៅប្រទេស
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ដែលទទួលបានការរិះគន់ខ្លាំងនៅជម្រើសជាតិនោះ កំពុងឈានដល់ការចរចាប្រាក់ខែជាមួយក្លឹប FC Imphal City ក្នុងលីគប្រទេសឥណ្ឌាហើយ។
បើតាមលោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិបានបញ្ជាក់កាលពីយប់មិញ។ ប៊ុនហៀង ទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ក្លឹបនៅក្រៅស្រុក បើទោះជាមានអ្នកគាំទ្រខ្លះមិនពេញចិត្តទម្រង់លេងរបស់គេនៅជម្រើសជាតិក៏ដោយ។ Imphal City នេះ បានទាក់ទងទៅលោកផ្ទាល់ នៅយប់មិញ ហើយក្លឹបនិងក្លឹបកំពុងចរចារឿងប្រាក់ខែរបស់កីឡាករ។ ប្រសិនបើអ្វីគ្រប់យ៉ាងត្រូវរ៉ូវគ្នា នោះប៊ុនហៀង នឹងមានឱកាសទៅលេងនៅប្រទេសឥណ្ឌាជាក់ជាមិនខាន។
អំឡុងពេលអ្នកគាំទ្ររិះគន់ខ្សែប្រយុទ្ធខាងលើ នៅជម្រើសជាតិនោះ លោកខួវ ឆាយ អគ្គលេខាធិការក្លឹបក្រសួងការពារជាតិ ក៏បានបង្ហើបថាមានក្លឹបនៅក្រៅស្រុកទាក់ទង ប៊ុនហៀងដែរ។ ដោយគ្រានោះ ពួកគេយល់ឃើញថាកីឡាកររូបនេះលេងល្អ ដោយសឹងតែល្អជាងកីឡាករពាក់អាវលេខ១១របស់ក្រុមជម្រើសជាតិថែមទៀតផង៕