ស្ងាត់រឿង ពលរដ្ឋ ទៅ Buriram តើដំណើរការដល់ណាហើយ?
- 2018-11-29 02:23:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់រឿង ពលរដ្ឋ ទៅ Buriram តើដំណើរការដល់ណាហើយ?
ចន្លោះមិនឃើញ
ក្លឹប Buriram United បានប្រកាសថាពួកគេបានយកខ្សែបម្រើ ច្រឹង ពលរដ្ឋ របស់ក្រសួងការពារជាតិដើម្បីចូលរួមជាមួយពួកគេហើយ ក្នុងនាមជាបេក្ខភាពកីឡាករអាស៊ាន។
ដោយឡែកការផ្ទេរនឹងធ្វើឡើងនៅខែធ្នូឆ្នាំ២០១៨ខាងមុខនេះ។ លោក ខូវ ឆាយ បានបញ្ជាក់ថាក្នុងខែ១២ ពលរដ្ឋ នឹងចាកចេញពីកម្ពុជាទៅប្រកបអាជីពនៅប្រទេសថៃមែនទែនហើយ។ ដោយក្នុងនោះ រូបគេនឹងទៅបន្តព្យាបាលរបួស ក៏ដូចជាហ្វឹកហាត់នៅក្លឹបលីគកំពូលថៃនោះតែម្ដង។ ពលរដ្ឋ ទៅលេងនៅ Buriram United នេះ ក្នុងលក្ខខណ្ឌខ្ចីជើង២រដូវកាល។
ចំពោះការផ្លាស់ទៅលេងនៅក្លឹបលីគកំពូលថៃនេះដែរ ពលរដ្ឋ នឹងទទួលបានប្រាក់ពលកម្មជាង៥ពាន់ដុល្លារ ក្នុងមួយខែ។ លើសពីនេះទៅទៀត ក្លឹប Buriram United បានឱ្យរថយន្ដមួយគ្រឿង និងខុនដូ១ទៀត ដើម្បីឱ្យគេរស់នៅ អំឡុងពេលលេងឱ្យក្លឹបលីគកំពូលថៃនេះ៕