​​Porsche កម្ពុជា​នឹង​ចេញ​លក់ Cayenne ២០១៩ ហើយ​ឲ្យ​បើក​សាក​មិន​គិត​លុយ​ទៀត

  • 2018-12-13 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មជ្ឈមណ្ឌល Porsche(ផុសហ្សេ) ភ្នំពេញ ដែល​ជា​ភ្នាក់ងារ​លក់​រថយន្ត Porsche ស្រប​ច្បាប់​បាន​ប្រកាស​ធ្វើការ​តាំង​បង្ហាញ​រថយន្ត Porsche Cayenne និង Cayenne S ស៊េរី​ថ្មី​ម៉ូដែល​ឆ្នាំ ២០១៩ ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៨ ខែ​ធ្នូ ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

Cayenne S ស៊េរី​ថ្មី​ម៉ូដែល​ឆ្នាំ ២០១៩

ចំពោះ​ទីតាំង​​បើកបរ​សាកល្បង​ គឺនៅសណ្ឋាគារ​និង​កាស៊ីណូ Queenco ក្នុង​ក្រុង​ព្រះ​សីហនុ ដើម្បី​ឲ្យ​សាធារណជន​ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ ដែល​មាន​ចំណាប់​អារម្មណ៍​អាច​សាកល្បង​បាន​។

Cayenne ស៊េរី​ថ្មី​ម៉ូដែល​ឆ្នាំ ២០១៩

ការ​តាំង​បង្ហាញ​នេះ នឹង​ចាប់ផ្ដើម​ចាប់​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច ហើយ​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍ និង​បាន​ធ្វើការ​បើកបរ​សាកល្បង នឹង​ទទួល​បាន​ប័ណ្ណ​ដែល​ស្មើនឹង​សាច់​ប្រាក់ ៥០០០ ដុល្លារ​អាមេរិក សម្រាប់​ធ្វើការ​ទិញ​រថយន្ត​ណា​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ផុសហ្សេ​ភ្នំពេញ។

Cayenne S ស៊េរី​ថ្មី​ម៉ូដែល​ឆ្នាំ ២០១៩

ក្រៅ​ពី​ដាក់​តាំង​បង្ហាញ​រថយន្ត​ប្រណីត​ស៊េរី​ឆ្នាំ ២០១៩ ​Porsche ​របស់​ក្រុមហ៊ុន​ ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) (Precision Cars (Cambodia) Limited ក៏​មាន​ដូច​ជា​រថយន្ត​ក្នុង​ស្តុក ដែល​មាន​ដូចជា Cayenne SE-Hybrid, 911 Carrera និង Macan ជាដើម សម្រាប់​អតិថិជន​អាច​កម្ម៉ង់​ទិញ​បាន។

សម្រាប់​ព័ត៌មាន​បន្ថែម ពាក់ព័ន្ធ​នឹង​ការ​តាំង​បង្ហាញ​នេះ សូម​ទាក់ទង​មក​កាន់​លេខ 012-901-511 ឬ 092-902-083 (ភាសាខ្មែរ និង​អង់គ្លេស) និង 078-997-701 (ជា​ភាសា​ចិន)៕

សណ្ឋាគារ​និង​កាស៊ីណូ Queenco ក្នុង​ក្រុង​ព្រះ​សីហនុ

អត្ថបទ៖ រក្សា

អត្ថបទថ្មី