ផ្លូវការហើយ Buriram United ខ្ចីជើងកីឡាករឆ្នើមម្នាក់ មកជំនួសតំណែង ច្រឹង ពលរដ្ឋ សិន
- 2019-02-11 03:34:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការហើយ Buriram United ខ្ចីជើងកីឡាករឆ្នើមម្នាក់ មកជំនួសតំណែង ច្រឹង ពលរដ្ឋ សិន
ចន្លោះមិនឃើញ
ក្លឹប Buriram United បានប្រកាសជាផ្លូវការខ្ចីជើងខ្សែបម្រើឆ្នើមរបស់វៀតណាម Luong Xuan Truong ដើម្បីបំពេញចន្លោះកីឡាករបរទេសក្នុងតំបន់ ក្រោយពីពួកគេមិនអាចយក ច្រឹង ពលរដ្ឋ ទៅបាន។
នៅចាំបានថាកាលពីចុងឆ្នាំ២០១៨កន្លងទៅ Buriram បានធ្វើការបង្ហាញមុខកីឡាករកម្ពុជា ច្រឹង ពលរដ្ឋម្ដងមកហើយ ប៉ុន្តែដោយសារតែរបួសរបស់ខ្សែបម្រើក្រសួងការពារជាតិធ្ងន់ធ្ងរ ទើបតម្រូវឱ្យរូបគេមកព្យាបាលរបួសវិញសិន។ យ៉ាងណាមិញ នៅថ្ងៃនេះស្រាប់តែក្រុម Buriram United បានបង្ហាញមុខកីឡាករថ្មីម្នាក់ទៀតហើយ គឺ Luong Xuan Truong ដែលជា Key Player ម្នាក់របស់ជម្រើសជាតិវៀតណាម ក្រោមលក្ខខណ្ឌខ្ចី។
ការបង្ហាញមុខនេះ ត្រូវបានគេដឹងក្រុម Buriram United នឹងយកកីឡាករវៀតណាមខាងលើនេះ ដើម្បីជំនួសកៅអីរបស់ពលរដ្ឋ ហើយសម្រាប់រដូវកាលខាងមុខ។ យ៉ាងណាមិញ កុងត្រារបស់ពលរដ្ឋ នោះមានដល់២ឆ្នាំឯណោះ ដូច្នេះរូបគេអាចនឹងនៅជាកីឡាករ Buriram United ដដែល ប៉ុន្តែស្ថិតនៅក្រុមទី២ទៅវិញ។
និយាយពីកីឡាករវៀតណាមខាងលើវិញ វ័យ២៣ឆ្នាំ មានបទពិសោធច្រើនក្នុងការទៅលេងនៅក្រៅស្រុក។ ជាក់ស្ដែង រូបគេធ្លាប់ទៅលេងនៅកូរ៉េបាន២ដង ក្រោមលក្ខខណ្ឌខ្ចីជើងដែរ គឺឆ្នាំ២០១៦ លេងឱ្យ Incheon United និង២០១៧លេងឱ្យ Gangwon FC ៕