My TV និង CTN បានសិទ្ធិផ្សាយផ្ទាល់ AFF U22 និង AFC U23 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
- 2019-02-11 06:42:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
My TV និង CTN បានសិទ្ធិផ្សាយផ្ទាល់ AFF U22 និង AFC U23 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍ MY TV និង CTN ទទួលបានសិទ្ធិផ្សាយផ្ទាល់ សម្រាប់ការប្រកួតពានរង្វាន់ 2019 AFF U-22 Youth Championship និងព្រឹត្តិការណ៍ AFC U-23 Championship Qualifiers Group H ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍ AFC U-23 CHAMPIONSHIP Qualifiers ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ ចំណែកការប្រកួតព្រឹត្តិការណ៍ 2019 AFF U-22 Youth Championship នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។
2019 AFF U-22 Youth Championship កម្ពុជានៅពូល B ជាមួយប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ស្របពេលការប្រកួត AFC U-23 Championship Qualifiers Group H មានប្រទេសកម្ពុជា (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង អូស្ត្រាលី និងចិនតៃប៉ិ ៕