ឃើញបង្ហោះរូប Sweet ខ្លាំង ពេលដឹងកំណើតស្នេហ៍ ប៊ី សុធារី កាន់តែច្បាស់ថាកើតចេញដោយចៃដន្យបំផុត

  • 2019-03-04 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កញ្ញា ប៊ី សុ​ធា​រី ​ធ្លាប់​បាន​បង្ហាញ​មុខ​មាត់​គូ​ស្នេហ៍​របស់​ខ្លួន​ជា​ចំហ ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នោះ​ទេ។ ​អ្វី​កាន់​តែ​ពិសេស​នោះ ​ទាំង​សុ​ធារី ​និង​គូ​ស្នេហ៍​ មាន​មុខ​មាត់​ ស្រស់​​ស្អាត​ដូច​គ្នា ស័ក្ដិសម​គ្នា​ឥត​ខ្ចោះ​តែ​ម្ដង។ តែ​មហាជន​ជា​ច្រើន​ មិន​ដែល​បាន​ដឹង​ថា ​កំណើត​ស្នេហ៍​​រវាង​ម្ចាស់​ចិត្ត​ និង​​​អតីត​​បវរកញ្ញា Miss Universe Cambodia 2017 មាន​ប្រវត្តិ​យ៉ាង​ណា​នោះ​ទេ។

គូ​ស្នេហ៍​របស់​ ប៊ី ​សុ​ធារី ​ជា​កូន​កាត់​បី​សាសន៍ គឺ​ខ្មែរ ថៃ និង​ចិន ព្រម​ទាំង​ធ្លាប់​រស់​នៅ​និង​សិក្សា​នៅ​ប្រទេស​អង់គ្លេស បារាំង​ថែម​ទៀត​ផង។ ​ស្រី​ស្អាត​កម្ពស់​ខ្ពស់​រូប​នេះ ​បង្ហើប​ថា ទំនាក់​ទំនង​ពួក​គេ​បាន​កើត​ឡើង​ជាង​៤​ឆ្នាំ​មក​ហើយ​ នៅ​ពេល​គូ​ស្នេហ៍​ខ្លួន​រស់​នៅ​ប្រទេស​អង់គ្លេស និង​ដោយ​ចៃដន្យ​បំផុត តាម​ Social Media ​។

ពេល​នោះ​ធារី ​បាន​បង្ហោះ Status ​មួយ ​ហើយ​​សុខ​ៗ​ ​បុរស​ជា​គូ​ស្នេហ៍​ក៏​ចូល​មក Comment ​ហើយ​ឌឺ​ដង​គ្នា​ទៅ​វិញ​ទៅ​មក ​ធ្វើ​ឲ្យ​​អ្នក​ទាំង​ពីរ​ក៏​ចាប់​ផ្ដើម​​ស្គាល់​គ្នា​កាន់​តែ​ខ្លាំង​ ពី​ពេល​នោះ​មក។ ប៊ី សុ​ធា​រី ប្រាប់​ថា៖ "តាម​ពិត​ខ្ញុំ​​អត់​ដឹង​ថា ​ជា Friend ​គ្នា​ពី​​ពេល​ណា​នោះ​ទេ ហើយ​គាត់​ក៏​មិន​ដែល​ Comment ​លើ​រូប​ខ្ញុំ​ពី​មុ​ន​មក​ដែរ។ ​តែ​មិន​ដឹង​កើត​អី ​ពេល​នោះ​ស្រាប់​តែ​សុខ​ៗ​គាត់​មក Comment ​ហើយ​ពួក​យើង​ឌឺ​ដង​គ្នា​ទៅ​វិញ​ទៅ​មក ​ក៏​ចាប់​ផ្ដើម​ស្គាល់​គ្នា​ពី​ពេល​នោះ​មក​"។

​​ជាង​ ៤​ឆ្នាំ ​ដែល​មើល​ចិត្ត​ថ្លើម​គ្នា​មក​នេះ ​ស្រី​ស្អាត​ សុ​ធារី ​ទម្លាយ​ថា ​ចំណង​ទំនាក់​ទំនង​របស់​ខ្លួន​ធ្លាប់​បែក​បាក់​គ្នា ២​ដង ។ ​ថ្វី​ត្បិត​បែប​នេះ​ក្ដី ​តែ​ពេល​នេះ ​ពួក​គេ​បាន​វិល​មក​ត្រូវ​រ៉ូវ​គ្នា​វិញ​ហើយ និង​ថែម​ទាំង​ស្រលាញ់​គ្នា​ខ្លាំង​លើស​ដើម​ទៀត​ផង។

ចំណុច​ដែល​ធ្វើ​ឲ្យ​កញ្ញា ​ប៊ី សុ​​ធារី ​ស្រលាញ់​ពេញ​ចិត្ត​លើ​សង្សារ​របស់​ខ្លួន ​ដោយសារ​លោក​ជា​មនុស្ស​ និយាយ​ត្រង់ បើ​ឃើញ​ស្អាត ប្រាប់​ថា​ស្អាត ​បើ​មិន​ស្អាត ប្រាប់​ថា​មិន​ស្អាត​តែ​ម្ដង ព្រម​ទាំង​ចេះ​ដាក់​ខ្លួន​ថែម​ទៀត។ ​លើស​ពី​នេះ អត្តចរិត​អ្នក​ទាំង​ពីរ​ចុះ​សម្រុង​គ្នា​បាន​ល្អ ពេល​នៅ​ក្បែរ​គ្នា​មាន​អារម្មណ៍​ថា ​សប្បាយ​រីក​រាយ ៕​​​ ​

​​

អត្ថបទ៖ លឹម សុនា