មកស្គាល់ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត

  • 2019-03-10 01:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ប៊ូតាន់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ទី​កន្លែង​ដែល​មាន​សុភមង្គល​បំផុត​នៅ​លើ​ផែនដី​បន្ទាប់​ពី​ស្ដេច​​របស់​ប្រទេស​នេះ​បាន​និយាយ​នៅ​ដើម​ទសវត្ស ១៩៧០ ថា​ប្រទេស​​របស់​ទ្រង់​នឹង​អភិវឌ្ឍ​តែ​ក្នុង​លក្ខខ័ណ្ឌ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​សប្បាយ​រីករាយ​ប៉ុណ្ណោះ។

រហូត​មក​ដល់​បច្ចុប្បន្ន ព្រះរាជាណាចក្រ​ប៊ូតាន់​ដ៏​តូច​របស់​អាស៊ី​នៅ​តែ​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​ពិភពលោក​ទាំង​មូល។ ការ​បែង​ចែក​បែប​នេះ​បាន​ជួយ​រក្សា​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ រក្សា​បាន​នូវ​សារ​សំខាន់​នៃ​គ្រួសារ និង ទេសភាព​ដ៏​​ស្រស់​បំព្រង​នៃ​ជួរ​ភ្នំ​ផារ៉ូ។ វាក៏ធ្វើឱ្យប្រទេសនេះក្លាយទៅជាប្រទេសគួរឱ្យចាប់ចិត្តផងដែរ។

យោង​តាម​ទស្សនាវដ្តី Forbes មក​ទល់​ពេល​នេះ​ អាកាសយានដ្ឋាន​នៅ​ប្រទេស​ប៊ូតាន់​បាន​អនុញ្ញាត​ឱ្យ​មាន​អាកាសយានិក​ដែល​មាន​សមត្ថភាព​ត្រឹម​តែ ១៧ នាក់​ប៉ុណ្ណោះ​ដែល​អាច​​ចុះចត​នៅ​លើ​ផ្លូវ​រត់​ដែល​ព័ទ្ធជុំវិញ​ដោយ​កំពូល​ភ្នំ​កម្ពស់​ជាង ៥ ៥០០ ម៉ែត្រ។ ផ្លូវ​រត់​ប្រវែង​​ជិត ២ ០០០ ម៉ែត្រ​ អនុញ្ញាត​ឱ្យ​ចុះ​ឡើង​​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ។

ពីឡុត​អាច​ចុះ​ចត​បាន​លុះ​ត្រា​ណា​តែ​​ត្រូវ​ហោះ​ឲ្យ​ផុត​ជួរ​ភ្នំ​ផារ៉ូ ហើយ​នៅ​នាទី​ចុងក្រោយ ត្រូវ​​សំយ៉ុង​ក្បាល​ឲ្យ​លឿន ដើម្បី​បញ្ជា​យន្តហោះ​​លើ​មុំ​៤៥ ដឺក្រេ​ដើម្បី​ចុះចត​នៅ​លើ​ផ្លូវ​រត់​តែ​មួយ​គត់ ដែល​នៅ​​ចន្លោះ​ជួរភ្នំ​២​អម​សងខាង​លើ​ផ្លូវ​​យន្តហោះ​ដ៏​ចង្អៀត។

នៅ​ពេល​កន្ទុយ​យន្តហោះ​ផុត​ជួរភ្នំ​ហើយ ភ្លើង​ក្រហម​ជា​សញ្ញា​នឹង​បង្ហាញ​​ពីឡុត​ចំណុច​កំណត់​ដែល​គេ​អាច​ចុះ​ចត​បាន។ ក្រោយ​ចុះ​ចត​បាន​សម្រេច ស្នូរ​ទះដៃ​អបអរ​សាទរ​ពីឡុត​ពី​សំណាក​អ្នក​ធ្វើ​ដំណើរ​បាន​បន្លឺ​ឡើង ហើយ​នៅ​ពេល​ដែល​អ្នក​បាន​ដើរ​ចេញ​ពី​យន្តហោះ អាកាសធាតុ​ដ៏​បំព្រង នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​វា​ពិត​ជា​សក្តិសម​នឹង​ការផ្សងព្រេង៕

ប្រភព៖ Dailymail | Forbes   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី