គ្រូណាហ្គាយល់ថា ក្រុមខ្លួននៅខ្សោយតំបន់ប្រយុទ្ធ ទោះឈ្នះក្រុមខ្លាំង Yangon
- 2019-03-13 03:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូណាហ្គាយល់ថា ក្រុមខ្លួននៅខ្សោយតំបន់ប្រយុទ្ធ ទោះឈ្នះក្រុមខ្លាំង Yangon
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះទៅក្រុមខ្លាំងរបស់មីយ៉ាន់ម៉ា Yangon United FC ២-១ នៅអូឡាំពិកកាលពីម្សិលមិញនេះក្នុងព្រឹត្តិការណ៍ 2019 AFC Cup ដែលជាការប្រកួតសន្សំពិន្ទុពូល F ។
ក្រោយប្រកួតចប់គ្រូបង្វឹកណាហ្គាវើលលោក មាស ចាន់ណា បានឲ្យដឹងថា ជំនួបនេះពិតជាមានភាពស្វិតស្វាញ។ និយាយពីការបញ្ចប់ទីរបស់ណាហ្គាលោក មើលឃើញថា មានចន្លោះប្រហោងច្រើន។ ជាក់ស្ដែងគឺណាហ្គា មិនអាចបន្ថែមគ្រាប់បាល់ បើទោះមានឱកាសជាច្រើនដងធ្វើមិនបាន នៅពេលដៃគូព្យាយាមសម្រុក ដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ហើយដាច់មាត់។
លោកមើលឃើញថា កីឡាកររបស់ខ្លួនធ្វើបានល្អហើយ និងព្យាយាមលេងទៅតាមអ្វីដែលលោកបានប្រាប់។ ប៉ុន្តែចំណុចទាំងអស់គឺត្រូវការចេះឆ្នៃប្រឌិតបន្ថែមទៀត ដើម្បីឲ្យក្រុមកាន់តែមានភាពប្រសើរឡើង។
ជ័យជម្នះរបស់ ណាហ្គាវើល ម្សិលមិញធ្វើឲ្យពួកគេរកបាន ៣ ពិន្ទុដំបូងក្នុងការប្រកួតពីរលើក ដោយលើកទី១ ចាញ់ក្រុមវៀតណាម Hà Nội ១០-០ នៅទឹកដីក្រុមវៀតណាម ៕