កាន់​តែ​ជក់​ចិត្ត! Tiger Street Football Festival 2019 ​មណ្ឌល​ភ្នំពេញ​ថ្ងៃ​ទី​២

  • 2019-03-14 08:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2019 ​នៅ​មណ្ឌល​ភ្នំពេញ ​បាន​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ ខណៈ​ដែល​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​ក៏​បាន​ធ្លាក់​ចេញ​ទៅ​ហើយ​ដែរ។

នៅ​មណ្ឌល​នេះ ​មាន​៨៨​ប្រកួត​ចូល​រួម​ប្រកួត ​តាំង​ពី​ម្សិលមិញ​នេះ ​បន្ដ​ដល់​ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក ដើម្បី​ស្វែង​រក​ក្រុម​១២ ​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស ​ដណ្ដើម​ប្រាក់​រង្វាន់ ១៥ ០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ នៅ​មណ្ឌល​នេះ ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ពោរពេញ​ដោយ​សមត្ថភាព ​ព្រោះ​គេ​សង្កេត​ឃើញ​ថា ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ម្សិលមិញ​ធ្លាក់​បាត់​ទៅ​ហើយ គឺ​អាណាចក្រ​បៃតង ​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ដានីញ៉ែល។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​វិញ ​ក្រុម​ខ្លាំង​ដូចជា ​ឪម៉ាល់ ​ជា​ដើម​នោះ​ក៏​បាន​ធ្លាក់​ចេញ​ទៅ​ហើយ​ដែរ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម 3G FC ​ក្នុង​លទ្ធផល​ស្វិតស្វាញ​ ១-០។

កម្មវិធី​ប្រកួត Tiger Street Football Festival 2019 ​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​មណ្ឌល​ភ្នំពេញ​គឺ​ថ្ងៃ​ទី​១៥ ខែ​មីនា ​ហើយ​ចប់​ភ្លាម នឹង​ធ្វើ​ការ​ចាប់​ផ្ដើម​ភ្លាម​តែ​ម្ដង ​សម្រាប់​ក្រុម​ទាំង​៦៤​ទូទាំង​ប្រទេស ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ ​នៅ​ថ្ងៃ​ទី​១៦ ១៧​ខែ​មីនា​ឆ្នាំ​២០១៩​នេះ។ ​ទន្ទឹម​នឹង​នោះ​​ការ​ប្រកួត​បាល់ទាត់ ចាប់​ពី​ថ្ងៃ​ទិ​១៣ ដល់​ថ្ងៃ​ទី​១៧​ និង​ការ​ប្រគំតន្ត្រី​​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់ Tiger Beer ផង​ដែរ​។ ​

​កម្មវិធី​ប្រគំតន្ត្រី​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​​គឺ៖

​ថ្ងៃ​ទី​១៥ ​ខែ​មីនា មាន​តារា​​សម្ដែង​ដូចជា​ សុគន្ធ នីសា, ណុប បា​យារិទ្ធិ, វីរៈ​សិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស​។

ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។

ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​។ ​​

​ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​ក្រុង​ភ្នំពេញ​មាន​​៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​​​​

អត្ថបទ៖ មុន្នីរម្យ