មកស្គាល់ក្រុមទាំង៦៤ទូទាំងប្រទេសប្រជែងជើងឯកប្រាក់រង្វាន់១៥ពាន់ដុល្លារ
- សុក្រ, 15 មីនា 2019 23:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ក្រុមទាំង៦៤ទូទាំងប្រទេសប្រជែងជើងឯកប្រាក់រង្វាន់១៥ពាន់ដុល្លារ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2019 បានបញ្ចប់វគ្គជម្រុះស្វែងរកក្រុមខ្លាំងតាមតំបន់រួចហើយ បន្ទាប់ពីតំបន់ចុងក្រោយរាជធានីភ្នំពេញបានបញ្ចប់ដោយជោគជ័យកាលពីល្ងាចម្សិលមិញ។
បន្ទាប់ពីចប់ការប្រកួតតំបន់រាជធានីភ្នំពេញ ក្រុមខ្លាំងទាំង៦៤ត្រូវបានជ្រើសរើសរួចរាល់ហើយដើម្បីបន្តដំណើរប្រកួតជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសដើម្បីស្វែងរកជើងឯកដែលត្រូវទទួលបានប្រាក់រង្វាន់១៥ ០០០ដុល្លារអាមេរិក។ ការប្រកួតជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសត្រូវប្រកួតព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះហើយ។
ចាំមើលក្រុមមកពីតាមបណ្តាខេត្ត ឬរាជធានីភ្នំពេញជាម្ចាស់ជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៩នេះ? ប៉ុន្តែពេលមកស្គាល់ក្រុមទាំង៦៤ដែលមកពីតំបន់ណាខ្លះជាមុនសិន។
មណ្ឌលរាជធានីភ្នំពេញមាន ១២ក្រុម
មណ្ឌលខេត្តកណ្តាលមាន ៤ក្រុម
មណ្ឌលខេត្តកំពង់ចាមមាន ៧ក្រុម
មណ្ឌលខេត្តសៀមរាបមាន ១២ក្រុម
មណ្ឌលប៉ោយប៉ែតមាន ៦ក្រុម
មណ្ឌលបាត់ដំបងមាន ៩ក្រុម
មណ្ឌលកំពង់ស្ពឺមាន ៤ក្រុម
មណ្ឌលខេត្តតាកែវមាន ៤ក្រុម
មណ្ឌលព្រះសីហនុមាន ៦ក្រុម
ក្រុមជយលាភីទូទាំងប្រទេស
រឹតតែអស្ចារ្យទៀតនោះ នឹងមានការប្រកួតគំតន្ត្រីដ៏អស្ចារ្យដែលសម្តែងដោយកំពូលតារាចម្រៀងជាច្រើន។
ថ្ងៃទី១៦ ខែមីនា មានការសម្ដែងដោយលោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធកញ្ញា, ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។
ថ្ងៃទី១៧ ខែមីនា មានការសម្ដែងដោយ លោក ព្រាប សុវត្តិ, អ្នកនាង ពេជ្រ សោភា, កញ្ញា ទេព្យ បូព្រឹក, កញ្ញា សួស វីហ្សា, កូនប្រុសលោក ព្រាប សុវត្តិ និង DJ Maily ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មី ហង្សមាស។
អត្ថបទពាក់ព័ន្ធជាច្រើន សូមចូល៖ Tiger Street Football Festival 2019