ក្រុមខ្លាំង Down Town Sport បានឈ្នះជើងឯក Tiger Street Football Festival 2019 ប្រចាំមណ្ឌលរាជធានីភ្នំពេញ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃពេញ។ នៅវគ្គផ្តាច់ព្រ័ត្រក្រុមមួយនេះបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល ៣-១ ដើម្បីក្លាយជាជើងឯក ដូច្នេះក្រុម Rolling FC ទទួលបានចំណាត់ថ្នាក់លេខ២។ ចំពោះចំណាត់ថ្នាក់លេខ៣បានទៅក្រុម ឆន្ទៈកីឡា តាមរយៈជ័យជម្នះលើក្រុមចំណាត់ថ្នាក់លេខ៤ ពិស្ណុការ ដោយលទ្ធផល ៣-១។
លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ
- ក្រុម Down Town Sport ឈ្នះក្រុម Down Town ដោយលទ្ធផល ៣-១
- ក្រុម វណ្ណាស័ក្ត ឈ្នះ ក្រុម យុវជនពិស្ណុការ ដោយលទ្ធផល ៣-០
- ក្រុម យុវជនឆន្ទៈកីឡា ឈ្នះក្រុម Sear Pub and Bar ដោយលទ្ធផល ២-១
- ក្រុម សម្ព័ន្ធ គ.ស.ន.ប.ក ឈ្នះ ក្រុម Younggan FC ដោយលទ្ធផល ៣-១
- ក្រុម ពិស្ណុការ ឈ្នះក្រុម Zear Pub FC ដោយលទ្ធផល ២-០
- ក្រុម G3 FC ឈ្នះក្រុម Rolling United ដោយលទ្ធផល ១-០
- ក្រុម Victory Youth ឈ្នះក្រុមមិត្តអ្នកច្បាប់ (B) ដោយលទ្ធផល ១-០
- ក្រុម Rolling FC ឈ្នះក្រុម CBL (មេធាវី) ដោយលទ្ធផល ៥-១
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ
- ក្រុម Down Town Sport ឈ្នះ ក្រុមវណ្ណាស័ក្ត ដោយលទ្ធផល ២-១
- ក្រុម ឆន្ទៈកីឡា ឈ្នះ ក្រុម សម្ព័ន្ធ គ.ស.ន.ប.ក ដោយលទ្ធផល ៣-០
- ក្រុម ពិស្ណុការ ឈ្នះ ក្រុម G3 FC ដោយលទ្ធផល ៣-០
- ក្រុម Rolling FC ឈ្នះ ក្រុម Victory Youth ២-១
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ក្រុម Down Town Sport ឈ្នះ ក្រុម ឆន្ទៈកីឡា ដោយលទ្ធផល ៣-១
- ក្រុម Rolling FC ឈ្នះ ក្រុម ពិស្ណុការ ដោយលទ្ធផល ២-០
លទ្ធផលប្រកួតវគ្គផ្តាច់ព្រ័ត្រ
- យកលេខ៣៖ ក្រុម ឆន្ទៈកីឡា ឈ្នះ ក្រុម ពិស្ណុការ ដោយលទ្ធផល ៣-១
- យកលេខ១៖ ក្រុម Down Town Sport ឈ្នះ ក្រុម Rolling FC ដោយលទ្ធផល ៣-១
ក្រុមទាំង១២មណ្ឌលរាជធានីភ្នំពេញឡើងជុំផ្តាច់ព្រ័ត្រទូទាំងប្រទេស
-
១-ក្រុម Down Town Sport ទទួលបានប្រាក់ ១ ៥០០ ដុល្លារអាមេរិក
-
២-ក្រុម Rolling FC ទទួលបានប្រាក់ ១ ០០០ ដុល្លារអាមរិក
-
៣-ក្រុម ឆន្ទៈកីឡាទទួលបានប្រាក់ ៥០០ ដុល្លារអាមេរិក
-
៤-ក្រុម ពិស្ណុការទទួលបានប្រាក់ ២០០ ដុល្លារអាមេរិក
-
៥-ក្រុម Victory Youth
-
៦-ក្រុម ក្រុម G3 FC
-
៧-ក្រុម សម្ព័ន្ធ គ.ស.ន.ប.ក
-
៨-ក្រុម វណ្ណាស័ក្ត
-
៩-ក្រុម ពិស្ណុការ
-
១០-ក្រុម Younggan FC
-
១១-ក្រុម Down Town
-
១២-ក្រុម មិត្តអ្នកច្បាប់ (B)
ការប្រកួតជុំផ្តាច់ព្រ័ត្រទូទាំងប្រទេសដែលមានក្រុមខ្លាំងមកពីតំបន់ផ្សេងៗចំនួន៦៤ក្រុមនឹងត្រូវចាប់ផ្តើមប្រកួតថ្ងៃសៅរ៍ អាទិត្យ ទី១៦ ១៧ ខែមីនា ឆ្នាំ២០១៩នេះ។
កម្មវិធីប្រគំតន្ត្រីចំនួន ៣ថ្ងៃជាប់គ្នាគឺ
-
ថ្ងៃទី១៥ ខែមីនា មានតារាសម្ដែងដូចជា សុគន្ធ នីសា, ណុប បាយារិទ្ធិ, វីរៈសិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មីហង្សមាស ។
-
ថ្ងៃទី១៦ ខែមីនា មានការសម្ដែងដោយលោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធកញ្ញា, ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily ។
-
ថ្ងៃទី១៧ ខែមីនា មានការសម្ដែងដោយ លោក ព្រាប សុវត្តិ, អ្នកនាង ពេជ្រ សោភា, កញ្ញា ទេព្យ បូព្រឹក, កញ្ញា សួស វីហ្សា, កូនប្រុសលោក ព្រាប សុវត្តិ និង DJ Maily ។ ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍រស្មី ហង្សមាស ។
អត្ថបទ៖ ជាន ចាន់រ៉ា