Isco មិន​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្រុម​អេស្ប៉ាញ ខណៈ​កីឡាករ​ថ្មី ៨​រូប​ត្រូវ​បាន​រើស​ចូល

  • 2019-03-15 13:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Luis Enrique បាន​ប្រកាស​ពី​សមាសភាព​របស់​កីឡាករ​ដែល​នឹង​ត្រូវ​លេង​ក្នុង​ប្រកួត​នៅ​វគ្គ​ជម្រុះ​ Euro 2020 ប៉ះ​នឹង​ក្រុម​ជម្រើស​ជាតិ​ន័រវែស និង​ក្រុម​ជម្រើស​ជាតិ​ម៉ាល់តា។

សមាសភាព​ក្រុម​អេស្ប៉ាញ​នៅ​លើក​នេះ មិន​មាន​វត្តមាន​របស់​ខ្សែ​បម្រើ​ក្លឹប​ Real Madrid កីឡាករ​ Isco ទេ ខណៈ​កីឡាករ​រូប​នេះ​មិន​សូវ​ជា​បង្ហាញ​ខ្លួន​ទៀងទាត់​នៅ​ក្លឹប​អាជីព​របស់​គេ។

ប៉ុន្តែជាមួយ​គ្នា​នេះ​ដែរ​ ​កីឡាករ​ចំណូល​ថ្មី​ចំនួន ៨​រូប​ ត្រូវ​បាន​ជ្រើសរើស​ចូល។ កីឡាករ​ទាំង​នោះ​មាន​ដូច​ជា​ ខ្សែ​ការពារ​ស្លាប​ក្លឹប​ PSG កីឡាករ​ Juan Bernat, ខ្សែ​ការពារ​កណ្ដាល​ក្លឹប​ Sevilla កីឡាករ​ Sergi Gomez, ខ្សែ​បម្រើ​ក្លឹប​ Napoli កីឡាករ​ Fabian, ខ្សែ​បម្រើ​ក្លឹប​ Valencia កីឡាករ​ Parejo, ខ្សែ​ការពារ​ស្លាប​ក្លឹប​ Sevilla កីឡាករ​ Jesus Navas, ខ្សែ​ស្លាប​ក្លឹប​ Athletic Bilbao កីឡាករ​ Muniain, ខ្សែ​បម្រើ​ក្លឹប​ Real Betis កីឡាករ​ Canales និង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Getafe កីឡាករ​ Jaime Mata។

ខាង​ក្រោម​នេះ​ជា​ សមាសភាព​របស់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ៖

អ្នក​ចាំទី៖ David de Gea, Kepa Arrizabalaga និង​ Pau Lopez។

ខ្សែ​ការពារ៖ Jose Gaya, Jordi Alba, Juan Bernat, Mario Hermoso, Inigo Martinez, Sergio Ramos, Sergi Gomez, Jesus Navas និង Sergi Roberto។

ខ្សែ​បម្រើ៖ Sergio Busquets, Rodri Hernandez, Dani Ceballos, Fabian Ruiz, Sergio Canales, Dani Parejo។

ខ្សែ​ប្រយុទ្ធ៖ Alvaro Morata, Rodrigo Moreno, Marco Asensio, Iker Muniain, Jaime Mata៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី