Tiger Street Football Festival 2019 ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​ចម្រាញ់​យក៣២​ក្រុម​ថ្ងៃ​នេះ

  • 2019-03-16 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់ Tiger Street Football Festival 2019 ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ បាន​ចាប់​ផ្ដើម​ដំណើរ​​ព្រឹក​ថ្ងៃ​នេះហើយ ដោយ​មាន​៦៤​​ ក្រុម​ធ្វើ​ការ​ប្រកួត​ប្រជែង ដើម្បី​ស្វែង​រក ៣២ ក្រុម​ទៅ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​​នៅ​កោះ​ពេជ្រ។

​​ចាប់​ផ្ដើម​​​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា ដែល​ការ​ប្រកួត​ពិត​ជា​មាន​ភាព​ជក់​ចិត្ត។ ​បើ​តាម​ក្រុម​ការងារ​រៀប​ចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​​ ​ល្ងាច​នេះ​នឹង​រក​ឃើញ​ក្រុម​ខ្លាំង ៣២ ក្រុម​ ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ស្អែក ដើម្បី​ស្វែង​រក​ជើង​​ឯក ដែល​មាន​ប្រាក់​រង្វាន់​ចំនួន ១៥០០០ ដុល្លារ​អាមេរិក។ ការ​ប្រកួត​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់ Tiger Beer ផង​ដែរ។

​​កម្មវិធី​ប្រគំតន្ត្រី​ចំនួន​យប់​នេះ នឹង​យប់​​ស្អែក​មាន​៖

  • ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។

  • ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​។

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​