ល្ងាច​ម៉ោង​៦​នេះ នឹង​រក​ឃើញ​ក្រុម​ជើងឯក​ Tiger Street ​បាន​ទៅ​ជួប Ronaldinho ​នៅ​ប្រេស៊ីល​ហើយ​

  • 2019-03-17 04:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2019 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ​នឹង​រក​ឃើញ​ម្ចាស់​ជើង​ឯក​នៅ​ម៉ោង​៦​ល្ងាច​នេះ​ហើយ។

បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​ជា​ច្រើន​មក ​ពេល​នេះ​ការ​ប្រកួត​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​និង​ថ្ងៃ​ចុង​ក្រោយ​ហើយ។ ​នា​ថ្ងៃ​នេះ​ក្រុម​ចូល​រួម​ប្រកួត​មាន​៣២​ក្រុម ​ហើយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​រហូត​ដល់​ម៉ោង​៦​ល្ងាច ​ដើម្បី​ស្វែង​រក​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Tiger Street Football Festival 2019 ​អម​ជាមួយ​ទឹក​ប្រាក់ ១៥ ០០០​ដុល្លារ​សហរដ្ឋ​អាមេរិក។ ក្រុម​ជើង​ឯក​ឆ្នាំ​នេះ​​មិន​ត្រឹម​តែ​ទទួល​បាន​រង្វាន់​យ៉ាង​ច្រើន​នេះ​ទេ ​ពួកគេ​នឹង​មាន​ឱកាស​បាន​ទៅ​ប្រទេស​ប្រេស៊ីល ដើម្បី​ជួប​ផ្ទាល់​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់ Ronadinho ​ថែម​ទៀត​ផង។ ការ​ប្រកួត​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់ Tiger Beer ផង​ដែរ។

​​កម្មវិធី​ប្រគំតន្ត្រី​ចំនួន​យប់​នេះ

  • ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​។

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​​​​​​​​

អត្ថបទ៖ មុន្នីរម្យ