ឃើញ​គេ​កាន់​ទូរសព្ទ​ថត​រូប​បែប Close-Up ចេញ​មក​ភ្លឹងៗ តាម​ពិត​អ្នក​ជំនាញ​ប្រើ​វិធី​នេះ​តា៎

  • 2019-03-21 02:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​បែប Close-Up ជា​រូបថត​មួយ​បែប​ដែល​តែងតែ​បង្ហាញ Subject ជិត ឬ​ធំ ដោយ​ចង់​ឲ្យ​អ្នក​ទស្សនា​បាន​គយគន់​ពី​សម្រស់ko Subject របស់​អ្នក​ថត​កាន់​តែ​ជិត និង​កាន់​តែ​ច្បាស់។

ដោយ​ឡែក​អ្នក​និយម​ថត​រូប​តាម​កាមេរ៉ា​ទូទៅ អាច​មិនមែន​ជា​ការ​លំបាក​ឡើយ ដោយ​គេ​តែង​មាន​ប្រភេទ Lens Zoom ឬ Macro សម្រាប់​ផ្លាស់​ប្ដូរ តែ​ចំពោះ​អ្នក​ថត​រូប​តាម​ទូសព្ទ​វិញ ទោះ​បី​អាច Zoom បាន ក៏​គុណភាព​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដល់​កម្រិត​នៅ​ឡើយ។

ក្នុង​វីដេអូ​នេះ យើង​នឹង​បង្ហាញ​ពី​វិធី​មួយ​ចំនួន ដែល​អ្នក​ជំនាញ​ថត​រូប Close Up តាម​ទូរសព្ទ​តែង​តែ​ប្រើ៖

១. កត្តា​ពន្លឺ

ការ​ថត​រូប​តែង​តែ​ត្រូវ​ការ​ពន្លឺ រីឯ​រូបភាព​បែប​ជិតៗ​នេះ​ក៏​ដូច​គ្នា។ គួរ​ស្វែង​រក​ទីតាំង​ដែល​មាន​ពន្លឺ ឬ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ពន្លឺ​ជះ​ចូល Subject អ្នក​ឲ្យ​បាន​ច្រើន។ តែ​ក៏​ត្រូវ​ប្រយ័ត្ន​ដូចគ្នា​ចំពោះ​ពន្លឺ​ព្រះ​អាទិត្យ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រូប​អ្នក​ស្អាត ហើយ​ក៏​អាច​ធ្វើ​ឲ្យ​រូប​អ្នក​ឆេះ​ដូច​គ្នា ដែល​ភាសា​បច្ចេកទេស​គេ​ហៅ​ថា Over Expose។ ម៉ោង​ដែល​ល្អ​សម្រាប់​ថត​គឺ​ពេល​ព្រឹក​ព្រលឹម និង​ក្រោយ​ថ្ងៃ​ត្រង់។

២. ព្យាយាម​កាន់​ឲ្យ​ហ្នឹង

ជាទូទៅ​ពេល​ចង់​ថត​រូប​បែប Close Up អ្នក​ត្រូវ​ខិត​ឲ្យ​ជិត Subject តាម​ដែល​អាច​ធ្វើ​បាន ហើយ​អ្នក​នឹង​ឃើញSubject ធំ​សឹង​ពេញ Frame។ នេះ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​រូប​បែប Close Up ងាយ Blur ឬ​មិន​ច្បាស់ ជាង​រូប​ធម្មតា។ ដំណោះ​ស្រាយ អ្នក​គួរ​ព្យាយាម​កាន់​ឲ្យ​ហ្នឹង​មុន​នឹង​ចុច​ថត ឬ​ប្រើ​ជើង​កាមេរ៉ា​ជំនួយ​ក៏​កាន់​តែ​ល្អ។

៣. Focus គ្រប់​ពេល​មុន​ចុច​ថត

រូប​ប្រភេទ Close Up អ្វី​ដែល​អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​នោះ​គឺ Subject ត្រូវ​តែ​ច្បាស់​ល្អ។ ដូច្នេះ​អ្នក​មិន​ត្រូវ​រំពឹង​លើ Auto Focus ពេក​នោះ​ទេ ពិសេស​ក្នុង​ប្លង់​ដែល​រញ៉េរញ៉ៃ ព្រោះ​វា​ងាយ​នឹង Focus ខុស។ អ្នក​ត្រូវ​ប្រាកដ​ថា មុន​ពេល​ចុច​ថត អ្នក​បាន​ចុច Focus លើ Subject ដែល​អ្នក​ចង់​បាន​រួច​ហើយ។

៤. ប្រយ័ត្ន​ចំពោះ Background

ពេល​ថត​រូប​ប្រភេទ​នេះ អ្នក​ប្រហែល​ជា​គិត​ថា​ឲ្យ​តែ​ផ្ទៃ​ខាង​ក្រោយ​ព្រាល ហើយ Subject ច្បាស់​នៅ​ខាង​មុខ​គឺ​ល្អ​ហើយ។ តែ​មិន​ប្រាកដ​នោះ​ទេ ប្រសិន​ផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌​ច្រើន​ពេក វា​ក៏​អាច​ធ្វើ​ឲ្យ​រូប​មិន​សូវ​មាន​ភាព​ទាក់​ទាញ​ដែរ។ គួរ​តែ​រក​ផ្ទៃ​ខាង​ក្រោយ​មាន​ផ្ទៃ​លាត និង​ពណ៌​តិច ហើយ​អ្នក​ក៏​អាច​សាក​យក​មេឃ​ជា Background ក៏​ល្អ​ម្យ៉ាង​ដែរ។

៥. ព្យាយាម​ច្នៃ​ប្លង់​ឲ្យ​បាន​ច្រើន

ឧទាហរណ៍ បើ​អ្នក​គ្រាន់​តែ​ថត​ផ្កា​មួយ​ពី​ចំហៀង ហើយ​ព្រាល​ខាង​ក្រោយ យូរ​ទៅ​អ្នក​ខ្លួន​ឯង​ប្រាកដ​ជា​ស៊ាំ។ ដូច្នេះ គួរ​សាក​ប្ដូរ​ប្លង់ ម្ដង​ពី​លើ ម្ដង​ពី​ក្រោម ហើយ​បើ​អាច​គួរ​ច្នៃ​បន្ថែម​ដូចជា​ប្ដូរ​ពណ៌ Background ប្លាត​ជាមួយ​ទឹក​បង្ហាញ​ជា​ទេសភាព​ព្រាលៗ​ពី​ក្រោយ​ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Reflection ឬ​អាច​បន្តក់​ទឹក​លើ​ផ្កា​នោះ ១ ដំណក់ ២ ក៏​បាន៕

អត្ថបទ៖ វិទូ

អត្ថបទថ្មី