Henry អាចវិលទៅទ្រនំចាស់បែលហ្សិកវិញក្រោយអស់តំណែងនៅ Monaco
- 2019-03-29 07:07:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henry អាចវិលទៅទ្រនំចាស់បែលហ្សិកវិញក្រោយអស់តំណែងនៅ Monaco
ចន្លោះមិនឃើញ
Thierry Hengry កំពុងត្រូវក្រុមជម្រើសជាតិបែលហ្សិកទាក់ទងឲ្យទៅកាន់តំណែងចាស់វិញក្រោយទំនេរគ្មានការងារធ្វើអស់មួយរយៈ។
វីរបុរស Arsenal វ័យ៤១ឆ្នាំ គឺជាអតីតជំនួយការលោក Roberto Martinez ជាគ្រូបង្វឹកបែលហ្សិក ប៉ុន្តែបានលាលែងដើម្បីទៅដឹកនាំក្លឹប Monaco នៅក្របខ័ណ្ឌកំពូលបារាំង។ យ៉ាងណាក្រោយដឹកនាំបាន៣ខែនឹងមិនទទួលជោគជ័យ Hengry ត្រូវ Monaco សម្រេចបណ្ដេញចេញពីតំណែង។
Hengry ក្នុងនាមជាជំនួយការមានគុណសម្បត្តិជួយក្រុម បែលហ្សិកបានលេខ៣នៅ World Cup រុស្សីដូច្នេះទើបក្រុមរហស្សនាមបិសាចក្រហមចង់ទាក់ទងយករូបលោកទៅវិញ។ ទោះយ៉ាងនេះក្ដីសាមីខ្លួននៅមិនទាន់សម្រេចចិត្តនៅឡើយថាតើគួរទៅធ្វើជំនួយការទៀត ឬរង់ចាំការទាក់ទងពីក្លឹបផ្សេងៗដែលអាចឲ្យគេបានតំណែងសំខាន់ជាងនេះ៕