មាស ចាន់ណា ​ថា​កូន​ក្រុម​បាត់​បង់​អារម្មណ៍ ​ក្រោយ​គេ​តាម​ស្មើ​១​គ្រាប់

  • 2019-04-03 02:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ណាហ្កាវើល ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Tampines Rovers ​ក្នុង​លទ្ធផល ​៥-១ ​នា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ AFC Cup 2019 ។

ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ​ជា​អ្នក​នាំ​មុខ​គេ​មុន ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​តាម​បាន​ស្មើ​វិញ​នៅ​ជិត​ចប់​តង់​ទី​១។ ចូល​ដល់​តង់​ទី​២ ​ក្រុម​ណាហ្គាវើល ​លេង​ហាក់​ដូចជា​មិន​មាន​អារម្មណ៍​ឡើយ ​រហូត​របូត​គ្រាប់​បាល់​បន្ដ​បន្ទាប់ ធ្វើ​ឱ្យ​ Tampines Rovers ​រក​បាន​ដល់​៤​គ្រាប់​បន្ថែម​ទៀត។ ចប់​ការ​ប្រកួត ​ណាហ្គាវើល បរាជ័យ​ដល់​ទៅ ៥-១។

ការ​លេង​មិន​ល្អ​នៅ​តង់​ទី​២​នេះ​ដែរ ត្រូវ​បាន​លោក មាស ចាន់ណា ​ចាត់​ទុក​ថា​កូន​ក្រុម​បាត់​បង់​អារម្មណ៍​ក្នុង​ការ​លេង ​ចាប់​តាំង​ពី​គេ​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​មក។ ការ​មិន​មាន​អារម្មណ៍​នេះ​ហើយ ទើប​បណ្ដាល​ឱ្យ​ក្រុម​ដៃ​គូ​រក​គ្រាប់​បាល់​បាន​ងាយ​ៗ​និង​យក​ជ័យជម្នះ​បាន​យ៉ាង​នេះ។ លោក​ក៏​និយាយ​ពី​ចំណុច​ពិសេស​១​ទៀត គឺ​កូន​ក្រុម​មួយ​ចំនួន​ខ្វះ​ការ​អប់រំ​ផ្នែក​ចំណេះ​ដឹង​ខាង​បាល់​ទាត់ ដូច្នេះ​ហើយ​ទើប​ពួកគេ​មិន​អាច​រក្សា​ជំហរ រក្សា​អារម្មណ៍​ខ្លួន​ឯង​បាន​ល្អ៕

អត្ថបទ៖ មុន្នីរម្យ