គ្រូ ភា សុភ័ត្ត្រា ៖ Bata នឹងរកបានយ៉ាងតិច១ប្រកួត ១គ្រាប់ឱ្យក្រសួងការពារជាតិ
- 2019-04-09 06:46:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ ភា សុភ័ត្ត្រា ៖ Bata នឹងរកបានយ៉ាងតិច១ប្រកួត ១គ្រាប់ឱ្យក្រសួងការពារជាតិ
ចន្លោះមិនឃើញ
លោក ភា សុភ័ត្រ្ដា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានបញ្ជាក់ថាកីឡាករក្នុងក្រុមទាំងមូលលេងយល់ចិត្តគ្នាច្រើន ក្រោយពីឆ្លងកាត់៣ប្រកួតមកនេះ។
ជាក់ស្ដែងកាលពីសប្ដាហ៍មុន ក្រសួងការពារជាតិ ទើបតែយកឈ្នះលើក្រុមខេត្តកំពង់ចាមបានដល់ទៅ ១១ទល់នឹង ០ ឯណោះ។ ក្នុងនោះដែរ មានកីឡាករ២នាក់រកបាន៣គ្រាប់ គឺ Dzarma Bata និង រ៉ឹង ប៊ុនហៀង។ លោក ភា សុភ័ត្ត្រា បាននិយាយចំពោះកីឡាករបរទេស Bata ថារូបគេលេងយល់ចិត្តជាមួយមិត្តរួមក្រុមបានច្រើន។ បច្ចេកទេសបញ្ចប់ទី របស់គេក៏ល្អ ស្របទៅនឹងការលេងរបស់ក្រសួងការពារជាតិ។
សម្រាប់រដូវកាលនេះ គ្រូបង្វឹកដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជាម្នាក់ដែរនោះ យល់ឃើញថា Bata នឹងជួយក្រសួងការពារជាតិបានច្រើនជាក់ជាមិនខាន។ ដោយអាចនឹងរកបានយ៉ាងតិច១គ្រាប់ក្នុង១ប្រកួត។ Bata មានសមត្ថភាពអាចរកគ្រាប់បាល់បានទាំង Solo Goal និងការតែតបាល់របស់គេក៏ល្អផងដែរ។
គិតត្រឹមបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធក្រុមក្រសួងការពារជាតិខាងលើ រកបាន៦គ្រាប់ហើយក្នុងការប្រកួត៣ប្រកួត។ រូបគេកំពុងឈរនៅលើគេក្នុងបញ្ជីអ្នករកគ្រាប់បាល់បានច្រើនក្នុងលីគកំពូលកម្ពុជា។ ខណៈដែលកីឡាករដទៃទៀត ទើបរកបាន៣ៗគ្រាប់ប៉ុណ្ណោះ។ ដោយឡែកក្រុមក្រសួងការពារជាតិវិញ កំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាង ដោយមាន៧ពិន្ទុ នៅពីក្រោយក្រុមព្រះខ័នរាជស្វាយរៀង លេខ១ មាន៩ពិន្ទុពេញ៕