យុវជន​ម្នាក់​ ប្ដឹង​ Apple ទារ​សំណង​រហូត​ដល់ ១ ពាន់​លាន​ដុល្លារ

  • 2019-04-23 08:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ពាក្យ​បណ្ដឹង​មួយ​ដែល​បាន​ដាក់​ទៅ​កាន់​តុលាការ​សហព័ន្ធ​ក្រុង​ New York ​នា​ថ្ងៃ​នេះ យុវជន​វ័យ ១៨ ឆ្នាំ​ឈ្មោះ​ Ousmane Bah បាន​ប្ដឹង​ Apple ទាមទារ​​សំណង​ទឹក​ប្រាក់​រហូត​ដល់ ១ ពាន់​លាន​ដុល្លារ។

Bah បាន​​និយាយ​ថា​ ខ្លួន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ទាំង​​ដែល​គ្មាន​កំហុស ទាក់​ទង​នឹង​ការ​ប្លន់​ទំនិញ​ពី​ហាង​ Apple Store ដោយ​សារ​តែ​ឈ្មោះ​របស់​គេ​ ត្រូវ​បាន​ភ្ជាប់​នឹង​ចោរ​ពិត​ប្រាកដ។ Bah បាន​លម្អិត​ថា​ Apple បាន​មាន​កំហុស​ ក្នុង​ការ​​អនុញ្ញាត​ឲ្យ​អត្តសញ្ញាណ​របស់​ Bah ​ភ្ជាប់​គ្នា​នឹង​ចោរ​ពិត​ប្រាកដ។

យុវជន​រូប​នេះ​​ថា​ ខ្លួន​បាន​បាត់​នូវ​លិខិត​រៀន​បើកបរ​ដែល​មាន​ឈ្មោះ​របស់​ខ្លួន​​សរសេរ​លើ​នោះ ប៉ុន្តែ​គ្មាន​រូបថត ហើយ​ទំនង​ជា​ត្រូវ​បាន​ចោរ​យក​ធ្វើ​ជា​អត្តសញ្ញាណ។ Bah ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង ៤ ព្រឹក ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ជា​មួយ​នឹង​ដីកា​ចាប់​ខ្លួន​​​មាន​រូបថត​ ដែល​មិន​ដូច​ Bah ​សោះ​ឡើយ។ ទោះ​បី​មុខ​មាត់​ខុស​គ្នា​មែន ប៉ូលិស​នៅ​តែ​ធ្វើ​ការ​ចាប់​ខ្លួន​។

​អ្នក​ស៊ើបអង្កេត​​​នៃ​ស្នងការដ្ឋាន​ New York ​ជឿជាក់​ថា​​ចោរ​ពិត​ប្រាកដ បាន​ប្រើ​ប្រាស់​លិខិត​រៀន​បើកបរ​របស់​ Bah ធ្វើ​ជា​អត្តសញ្ញាណ​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​ឈ្មោះ​របស់​ Bah មាន​ជាប់​ទាក់ទង​នឹង​មុខ​មាត់​របស់​ចោរ។ ក្នុង​ពាក្យ​បណ្ដឹង​នេះ​ក៏​មាន​រំលឹក​អំពី​​បច្ចេកវិទ្យា​ស្កេន​មុខ​នៅ​ក្នុង​ហាង Apple ប៉ុន្តែ​មិន​ច្បាស់​ថា​មាន​ន័យ​បែប​ណា​នោះ​ទេ៕​​​

ចុចអាន ៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង