អ្នកធ្វើដំណើរតាមផ្លូវ២៧១ ដឹងឲ្យហើយទៅអាជ្ញានឹងបិទកំណាត់ផ្លូវនេះមួយរយៈពេលខ្លីនៅថ្ងៃ៨ ឧសភា
- 2019-05-04 03:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើដំណើរតាមផ្លូវ២៧១ ដឹងឲ្យហើយទៅអាជ្ញានឹងបិទកំណាត់ផ្លូវនេះមួយរយៈពេលខ្លីនៅថ្ងៃ៨ ឧសភា
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញឲ្យដឹងថាអាជ្ញាធរនឹងបិទចរាចរណ៍ត្រង់ចំណុចផ្លូវលេខ៦៥២ កែងនឹងផ្លូវ២៧១ ដើម្បីរៀបចំប្រារព្វមីទ្ទិងខួបទី១៥៦នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ការបិទផ្លូវនេះគឺធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ចាប់ពីម៉ោង៦ព្រឹក ដល់ចប់កម្មវិធី នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាត្រង់ផ្លូវលេខ៦៥២ កែងនឹងផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។នេះបើតាមសេចក្ដីជូនដំណឹងចុះផ្សាយកាលពីម្សិលមិញ។ ការណ៍នេះសាលារាជធានីភ្នំពេញស្នើឲ្យពលរដ្ឋដែលត្រូវធ្វើដំណើរកាត់តាមចំណុចខាងលើសូមបញ្ចៀសចរាចរណ៍របស់ខ្លួនដោយអនុគ្រោះ៕