កាលមុន Surprise ឲ្យ អ៊ី លីឈី ខឹងរឿងលាងចាន ឥឡូវ ពូសេម ធ្វើស៊ីភរិយាទៀតហើយ
- 2019-05-22 01:56:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលមុន Surprise ឲ្យ អ៊ី លីឈី ខឹងរឿងលាងចាន ឥឡូវ ពូសេម ធ្វើស៊ីភរិយាទៀតហើយ
ចន្លោះមិនឃើញ
លោក ប៊ុន រតនា ហៅ សេម អតីតអ្នកដឹកនាំថតនៅថោន បានធ្វើទស្សនិកជនរួមទាំង ភរិយាខ្លួនផងហួសចិត្តបន្តបន្ទាប់រួចហើយ ដោយកាលពីមុន លោកបាន Surprise អ៊ី លីឈី រឿងលាងចាន ឥឡូវនេះ ស្រាប់តែមកធ្វើស៊ីភរិយា បន្តទៀត ក្នុងសកម្មភាពថ្មី។
វិលទៅកាលពីចុងឆ្នាំមុន អ៊ី លីឈី ដ៏ស្រស់ប្រិមប្រិយ ដែលកាលណោះ នៅជាគូដណ្ដឹងជាមួយលោក សេម នៅឡើយ ត្រូវបានគូដណ្ដឹងលេងសើចមួយក្បាច់ ធ្វើឲ្យនាងដាច់ចង្កេះភឹង។ នៅពេលនោះ ពូ សេម បានបិទភ្នែកភរិយា ដោយប្រាប់ថា មានរបស់ចង់ធ្វើឲ្យនាងភរិយា ភ្ញាក់ផ្អើល។ ក្រោយព្រមព្រៀងគ្នាហើយ ពូសេម បានយកដៃបទភ្នែកភរិយា ហើយបណ្ដើរទៅទីកន្លែងដែលបានត្រៀមទុក គឺកន្លែងលាងចាន។
នៅទីនោះ គឺគំនរចានប្រឡាក់មិនទាន់លាងមួយគំនរធំ។ លីឈី បើកភ្នែកឡើងជាមួយនឹងការភ្ញាក់ផ្អើល ហួសចិត្ត និងខឹងគូដណ្ដឹងផង។ យ៉ាងណា នាងនៅតែបង្ខំចិត្តលាងសម្អាតចានប្រឡាក់ទាំងនោះដដែល ក្រោមសំណើចសើចសប្បាយរបស់អនាគតស្វាមី។ វីដេអូនោះ មានអ្នកចែកចាយរាប់ម៉ឺននាក់ឯណោះ។
បន្តមកទៀត ពូសេម នៅតែបន្តសកម្មភាពលេងសើចជាមួយភរិយាស្រស់ស្អាតរបស់ខ្លួនម្ដងហើយម្ដងទៀត ជាក់ស្ដែងសកម្មភាពគូរមុខមាត់ភរិយាហើយបង្ហោះលើហ្វេសប៊ុក ក៏ត្រូវបានភាគីខាងប្រុសបង្ហើបថា សកម្មភាពនោះ ត្រូវភរិយាខឹង អត់និយាយរក ២ថ្ងៃឯណោះ។
បែបនេះក្ដី ពូសេម មិនរាងចាល ហើយបានបន្តមកលេងសើចជាថ្មីទៀត ដោយថ្មីៗនេះ លោកបានបញ្ចេញឃ្លិបវីដេអូខ្លី បង្ហាញពីលោក និងភរិយា គេងលើគ្រែមើលភាពយន្តជាមួយគ្នា។ លោកបាន លួចដាក់កាមេរ៉ា ចាំចាប់ប្រតិកម្ម ក៏ដូចជាសកម្មភាពមិនដឹងខ្លួនរបស់ភរិយា។ វីដេអូឃ្លិបថ្មីនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ហើយអ្នកចូលមកផ្ញើសារ បង្ហាញពីការហួសចិត្ត អស់សំណើចក៏ច្រើនដែរ។
ពូសេម ចាប់បានសកម្មភាពរបស់ភរិយា ពេលកំពុងទស្សនាភាពយន្តយ៉ាងណា? តោះ...ទស្សនាទាំងអស់គ្នា!!!