ស្រឡាញ់ផ្លាកលេខខ្លួនចង់ទុកប្រើបន្តពេលលក់យានជំនិះ ពេលនេះអាចទុកបានហើយ
- 2019-06-04 10:03:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់ផ្លាកលេខខ្លួនចង់ទុកប្រើបន្តពេលលក់យានជំនិះ ពេលនេះអាចទុកបានហើយ
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការចុះបញ្ជីយានជំនិះ និងបំពាក់ផ្លាកលេខយានជំនិះ ហើយអនុក្រឹត្យនេះក៏អនុញ្ញាតឲ្យម្ចាស់យានជំនិះរក្សាផ្លាកលេខរបស់ខ្លួនទុកប្រើពេលលក់យានយន្តបានផងដែរ។
សម្តេចហ៊ុន សែន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុក្រឹត្យនេះ ហើយត្រូវបានផ្សព្វផ្សាយដល់អ្នកសារព័ត៌មាននៅថ្ងៃនេះ។
បើតាមអនុក្រឹត្យត្រង់មាត្រា២១ចែងថាបណ្ណសម្គាល់យានជំនិះត្រូវប្ដូរនៅពេលផ្ទេរកម្មសិទ្ធិ ឬប្តូរពណ៌ ប្តូរម៉ាស៊ីន ឬម្ចាស់កម្មសិទ្ធិប្ដូរអាសយដ្ឋាន។
ប្រភពដដែលបញ្ជាក់ត្រង់មាត្រា២១ ចំណុច «ក» ថាម្ចាស់យានជំនិះដើមមានសិទ្ធិរក្សាលេខចុះបញ្ជីយានជំនិះទុកសម្រាប់ការចុះបញ្ជីយានជំនិះថ្មីរបស់ខ្លួនបាន។ ក្នុងករណីនេះម្ចាស់យានជំនិះដើមដែលចង់រក្សាលេខទុក និងចុះបញ្ជីយានថ្មីរបស់ខ្លួនត្រូវមកសុំចុះបញ្ជីនៅទីតាំងចុះបញ្ជីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសិនទើបអាចទើបអាចធ្វើចរាចរណ៍បាន។
ដោយឡែកអ្នកដែលទិញបន្តយានជំនិះបន្តពីម្ចាស់ដើមដែលសុំទុកផ្លាកលេខនោះ អាចស្នើសុំចុះបញ្ជី និងស្នើសុំផ្លាកលេខថ្មីបាន។
មាត្រា២២ នៃអនុក្រឹត្យដដែលបញ្ជាក់បន្ថែមថាម្ចាស់ដើមដែលចង់រក្សាលេខចាស់របស់យានជំនិះរបស់ខ្លួននៅពេលលក់ចេញនោះត្រូវធ្វើតាមបែបបទចុះបញ្ជីយានជំនិះ ការផ្ដល់ផ្លាកលេខយានជំនិះ និងការលុបចេញពីបញ្ជីយានជំនិះ និងត្រូវបង់កម្រៃសេវាសាធារណៈទៅតាមការកំណត់របស់អន្តរក្រសួង៕